វៀតណាមនិងម៉ាឡេស៊ីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យខ្លាំងក្លាថែមទៀត

(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាត COVID-19។ 
វៀតណាមនិងម៉ាឡេស៊ីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យខ្លាំងក្លាថែមទៀត - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ជួប សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin (រូបថតៈ VGP)

ក្នុងជំនួបនេះ  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំ លែកនូវបទពិសោធន៍របស់វៀតណាមអំពីការបង្ការនិងទប់ស្កាត់ជំងឺឆ្លង ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងស្ថានភាពធម្មតាថ្មី រួមទាំងស្វាគមន៍កិច្ច សហប្រតិបត្តិការនិងការគាំទ្រគ្នាទៅ វិញទៅមក ក្នុងការធ្វើមាតុភូមិនិវត្ត ន៍សម្រាប់ពលរដ្ឋនៃប្រទេសនីមួយៗកាលពីពេលកន្លងទៅ។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបន្តពង្រឹងការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ នាយករដ្ឋមន្រ្តី លោក Muhyiddin Yassin បានសន្យាថា នឹងបន្តសហការយ៉ាងជិតស្និទ្ធនិងគាំទ្រដល់វៀតណាម ដើម្បីបំពេញប្រកប ដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ព្រមទាំងបានអះអាងថា នឹងចូលរួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលបានធ្វើឡើងនៅថ្ងៃទី ២៦ ខែមិថុនា តាមប្រព័ន្ធវីដេអូ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងគាំទ្រយ៉ាងមុតមាំដល់ម៉ាឡេស៊ីក្នុងការរៀបចំសប្តាហ៍កិច្ចប្រជុំកំពូល APEC ប្រកបដោយជោគជ័យនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ