វៀតណាមនឹងរៀបចំធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១
(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ស្តីពីការរៀបចំធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១។
យោងតាមសេចក្តីសម្រេចនេះ ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១ នៅទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មានជាមូលដ្ឋានអំពីអង្គភាពផលិតកម្ម អាជីវកម្មសកម្មភាពមិនធ្វើជំនួញ អង្គការមហាជន សមាគម សាខាការិយាល័យតំណាងសហគ្រាសបរទេស អង្គការក្រៅរដ្ឋាភិបាលនៅវៀតណាម សហគ្រាសអាជីវកម្មបុគ្គល ផលិតផលមិនមែនកសិកម្មរុក្ខាប្រមាញ់និងនេសាទ មូលដ្ឋានសាសនា ជាដើម សំដៅបម្រើការវាយតម្លៃដ៏ទូលំទូលាយនៃស្ថានភាពនិងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ដើម្បីធ្វើមូលដ្ឋានសម្រាប់វាយតម្លៃស្ថានភាពនិងផែនការអភិវឌ្ឍ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់បក្សនិងរដ្ឋ។
ខ្លឹមសារនៃជំរឿនរួមមាន៖ ព័ត៌មានអត្តសញ្ញាណរបស់គ្រឹះស្ថានផលិតកម្មនិងសកម្មភាពអាជីវកម្ម; ប្រភេទសហគ្រាសនិងសាខាសហគ្រាសបរទេសនៅវៀតណាម; តំបន់សាសនា; អង្គការក្រៅរដ្ឋាភិបាលបរទេសដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការនៅវៀតណាម។ ក្រៅពីនេះ ការធ្វើជំរឿននេះ ក៏ប្រមូលព័ត៌មានអំពីប្រាក់ចំណូលរបស់កម្មករ ការស្រាវជ្រាវវិទ្យាសាស្ត្រនិងការអភិវឌ្ឍបច្ចេកវិទ្យា R&D) ការច្នៃប្រឌិត សមត្ថភាពក្នុងការអភិក្រមបដិវត្តឧស្សាហកម្មលើកទី៤ ក៏ដូចជា សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិផងដែរ៕