វៀតណាមនឹងរៀបចំសកម្មភាពជាច្រើនក្នុងខែឧសភាឆ្នាំ២០១៩ - ខែកម្មករ
(VOVWORLD) - ក្នុងខែកម្មករពោលគឺខែឧសភាឆ្នាំ២០១៩នេះ អគ្គសហព័ន្ធពលករវៀត ណាមនឹងរៀបចំព្រឹត្តិការណ៍សំខាន់ជាច្រើន។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនឹង អញ្ជើញជួបសន្ទនាជាមួយកម្មករបច្ចេកទេសលំដាប់ខ្ពស់ចំនួន៤០០នាក់នៃផ្នែក ចំនួន១៦នៅទីក្រុងហូជីមិញ។
ក្នុងឱកាសនេះដែរ អគ្គសហព័ន្ធពលករវៀតណាម នឹងដាក់សំណើជូនរដ្ឋាភិបាលដើម្បីចេញផ្សាយគោលនយោបាយនិងយន្តការ នានាសំដៅបង្កើតកម្លាំងចលករ ជួយឧបត្ថម្ភនិងអភិវឌ្ឍន៍ជួរកម្មករលំដាប់ខ្ពស់ ក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។ លោក Vu Manh Tiem អនុប្រធានគណៈ កម្មការឃោសនាអប់រំចំណុះអគ្គសហព័ន្ធពលករវៀតណាម បានថ្លែងថា៖
“អគ្គសហព័ន្ធនឹងរៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “សហជីពវៀតណាម រយៈពេល៩០ឆ្នាំកសាងនិងអភិវឌ្ឍន៍” ព្រមទាំងលើកតម្កើងប្រធានសហជីពថ្នាក់ មូលដ្ឋានជាគំរូចំនួន៩០នាក់ ក៏ដូចជាប្រគល់ពានរង្វាន់ Nguyen Van Linh លើក ដំបូងជូនកម្មាភិបាលសហជីពផងដែរ។ ជាពិសេស យើងខ្ញុំនឹងរៀបចំសប្ដាហ៍ កំពូលអំពីសកម្មភាពរំលឹកខួបលើកទី៩០ទិវាបង្កើតសហជីពវៀតណាមនៅតាមសហជីពមូលដ្ឋាននានា ផងដែរ”។
អគ្គសហព័ន្ធពលករវៀតណាម ក៏នឹងសហការជាមួយក្រសួងការងារ យុទ្ធ ជនពិការនិងសង្គមកិច្ចវៀតណាម រៀបចំពិធីបំផុស “ខែធ្វើសកម្មភាពអំពីសុវត្ថិ ភាព អនាម័យពលកម្ម ថ្នាក់ជាតិឆ្នាំ២០១៩” នៅខេត្ត Quang Nam ក្រោមប្រធាន បទ “បង្កើនការវាយតម្លៃនិងគ្រប់គ្រងចំពោះ ហានិភ័យអំពីសុវត្ថិភាព អនាម័យ ពលកម្ម នៅកន្លែងធ្វើការ” ផងដែរ។ ព្រឹត្តិការណ៍នេះ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែឧសភាខាងមុខ៕