វៀតណាមនឹងរៀបចំសប្តាហ៍ភាពយន្ត "អបអរសាទរឆ្នាំប្រធានអាស៊ាន ២០២០"

(VOVWORLD) - ខ្សែភាពយន្តដែលត្រូវបានជ្រើសរើសចាក់បញ្ចាំងក្នុងសប្តាហ៍ភាពយន្តត្រូវឆ្លុះបញ្ជាំងពីអត្តសញ្ញាណវប្បធម៌ លក្ខណៈដ៏វិសេសវិសាល សម្រស់ធម្មជាតិ ជីវភាពរស់នៅក្នុងសង្គម និងមនុស្សនៃបណ្ដាប្រទេសអាស៊ាន។
វៀតណាមនឹងរៀបចំសប្តាហ៍ភាពយន្ត  មជ្ឈមណ្ឌលភាពយន្តជាតិ (រូបថត៖ baoquangbinh.vn)

សប្តាហ៍ ភាពយន្តអាស៊ាន ២០២០ គ្រោងធ្វើឡើងនាខែមិថុនា ឬខែកក្កដាឆ្នាំ ២០២០ នៅតាមទីក្រុងធំៗ របស់វៀត ណាម  ដូចជាទីក្រុងហាណូយ ទីក្រុង Da Nang និង ទីក្រុង ហូជីមិញ។

សប្តាហ៍ភាពយន្ត អាស៊ាន ២០២០ នឹងឧទ្ទេសនាមបណ្ដាស្នាដៃដ៏វិសេសវិសាលរបស់ខឿនភាពយន្ត នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។ អាស្រ័យហេតុនេះ ប្រទេសអាស៊ាននីមួយៗ នឹងជ្រើសរើសខ្សែភាពយន្តមួយ ដើម្បីចូលរួមសប្តាហ៍ភាពយន្តអាស៊ាន ២០២០។

ខ្សែភាពយន្តដែលត្រូវបានជ្រើសរើសចាក់បញ្ចាំងក្នុងសប្តាហ៍ភាពយន្ត ត្រូវឆ្លុះបញ្ជាំងពីអត្តសញ្ញាណវប្បធម៌ លក្ខណៈដ៏វិសេសវិសាល សម្រស់ធម្មជាតិ ជីវភាពរស់នៅក្នុងសង្គម និងមនុស្សនៃបណ្ដាប្រទេសអាស៊ាន។

សប្តាហ៍ភាពយន្តអាស៊ាននឹងចូលរួមចំណែកក្នុងការឃោសនា តម្រង់ទិសដៅសង្គម ជំរុញតម្លៃដ៏ល្អប្រសើររបស់មនុស្សវៀតណាម ដ៏រួសរាយរាក់ទាក់ និងពោរពេញទៅដោយមនោសញ្ចេតនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ