វៀតណាមនឹងរួមចំណែកយ៉ាងសកម្មដល់ការរៀបចំដោយជោគជ័យនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២

(VOVWORLD) - នៅទីនេះ វៀតណាមបានអះអាងថា នឹងរួមចំណែកជាវិជ្ជមានដល់ការរៀបចំដោយជោគជ័យនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២។

នាថ្ងៃទី ២ ខែធ្នូ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចចិត្ត "កីឡាសម្រាប់ការអភិវឌ្ឍន៍និងសន្តិភាព៖ កសាងពិភពលោកមួយប្រកបដោយសន្តិភាពនិងកាន់តែប្រសើរឡើងតាមរយៈកីឡានិងគោលគំនិតអូឡាំពិក"។ នៅទីនេះ វៀតណាមបានអះអាងថា នឹងរួមចំណែកជាវិជ្ជមានដល់ការរៀបចំដោយជោគជ័យនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២។

ថ្លែងមតិក្នុងសម័យពិភាក្សា ទីប្រឹក្សាឯកអគ្គរដ្ឋទូត អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប លោកស្រី Nguyen Phuong Tra បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកីឡា ដោយជឿជាក់ថា កីឡាអាចបង្កើតការផ្លាស់ប្តូរសង្គមជាវិជ្ជមាន រួមចំណែកដល់សន្តិភាពនិងការអភិវឌ្ឍ។

តំណាងវៀតណាមក៏បាននិយាយផងដែរថា អូឡាំពិកគឺជាព្រឹត្តិការណ៍កីឡាពិភពលោកដ៏សំខាន់បំផុត ជំរុញសន្តិភាពនិងការអភិវឌ្ឍ។ ស្មារតីអូឡាំពិក គឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជននៃពិភពលោក ដើម្បីចំណងមិត្តភាព សន្តិភាព និងការផ្លាស់ប្តូររវាងប្រជាជាតិក៏ដូចជាការរួមបញ្ចូលនូវអរិយធម៌។ ក្នុងឱកាសនេះ តំណាងវៀតណាមក៏បានប្រកាសថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣១ នៅឆ្នាំ២០២២ ហើយមានជំនឿថា ស៊ីហ្គេមនឹងលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រជាជាតិនៅអាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ