វៀតណាមនិងរុស្ស៊ីខំប្រឹងប្រែងជំរុញទំនាក់ទំនងយោធា
(VOV)_ក្នុងជំនួបជាមួយ គណះប្រតិភូជាន់ខ្ពស់យោធារុស្ស៊ី ដឹកនាំដោយនាយ
ឧត្តមសេនីយ៍ Sergei shoigu រដ្ឋមន្ត្រីក្រសួងការពារប្រទេសនាព្រឹកថ្ងៃទី ៥ មិនា នៅ ទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអបអរសាទេ
នាយឧត្តមសេនីយ៍ Sergei shoigu បានមកបំបេញទស្សនកិច្ចនៅវៀតណាម និងវាយ
តំលៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សា រវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត
ណាម Phung quang thanh ជាមួយ រដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្ស៊ី Sergei shoigu
និងសម្ដែងជំនឿជាក់ថា÷ ដំណើរទស្សនកិច្ចលើកនេះ របស់ រដ្ឋមន្ត្រីក្រសួងការពារ
ប្រទេស Sergei shoigu នឹងរួមចំណែកជំរុញទំនាក់ទំនង សហប្រតិបត្តិការ លើគ្រប់វិ
ស័យរវាង ប្រទេសទាំងពីរ។ ប្រធានរដ្ឋ ក៏បានអះអាងថា÷វៀតណាមនឹងខំប្រែង
អស់ពីកម្លាំង កាយចិត្តរបស់ខ្លួន ដើម្បីរួមជាមួយរុស្ស៊ី បន្តនាំទំនាក់ ទំនងនៃប្រទេស ទាំងពីរ កាន់តែអភិវឌ្ឍន៍ដ៏ទូលំទូលាយជាង ស៊ីជំរៅជាង និងក្នុង នោះមានវិស័យ ការពារប្រទេស។
|
នាយឧត្តមសេនីយ៍ Sergei shoigu (internet) |
រដ្ឋមន្ត្រីក្រសួងការពារប្រទេស Sergei shoigu បានអះអាងថា÷ក្នុងថានះជា
រដ្ឋមន្ត្រីក្រសួង ការពារប្រទេស លោកនឹងធ្វើអស់ពីកម្លាងកាយចិត្ត ដើម្បីអនុវត្ត
បណ្ដាការព្រម ព្រៀងអំពីកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកវិទ្យាយោធារ វាងប្រទេសទាំងពីរ។
មុននេះនាព្រឹកថ្ងៃទី ៥ មិនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Phung
Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានធ្វើអធិបតីពិធីទទួល
គណះ ប្រតិភូជាន់ខ្ពស់យោធារុស្ស៊ី ដឹកនាំដោយ នាយឧត្តមសេនីយ៍ Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្ស៊ី ដែលមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅវៀត ណាម ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ មិនា។ បន្ទាប់ពីពិធី ទទួល ភាគីទាំងពីរបាន ដំណើការចរចារ ។ អំពីទិសដៅសហប្រតិបត្តិការក្នុងរយះពេលខាងមុខនេះ រដ្ឋមន្ត្រី
ទាំង ពីររូប បានឯកភាពថា÷ប្រទេសទាំងពីរ ត្រូវការបង្កើនជំនួបប្រាស្រ័យ ផ្លាស់ប្តូរ នាំចេញបណ្ដា ការកំណត់ទិសដៅជាក់ស្ដែងសំដៅជំរុញទំនាក់ទំនង សហប្រតិបត្តិ ការការពារប្រទេសទ្វេភាគី វៀតណាម-រុស្ស៊ិ ឡើងកំពស់ថ្មី សមស្របជាមួយទំនាក់
ទំនង មិត្តភាពប្រពៃណី និងស្មើនឹងកំរិត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ លើគ្រប់
វិស័យរវាងវៀតនាមនិងរុស្ស៊ី។ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រី
ក្រសួង ការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា÷
“ ភាគីទាំងពីរ ឯកភាព បង្កើនការផ្លាស់ប្តូរគណះប្រតិភូកងទ័ពគ្រប់ជាន់ថ្នាក់ នៃប្រទេសទាំងពីរ ជួបប្រាស្រ័យ ស្វែងរកឱកាសសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិ
សោធន៍ ការគ្រប់គ្រងរដ្ឋអំពីការការពារប្រទេស។ ភាគីទាំងពីរក៏បានឯកភាពអំពី កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលកម្មាភិបាល និងបុគ្គលិក បច្ចេកវិទ្យាយោធា វៀតណាមនៅរុស្ស៊ីទៀតផង៕”