វៀតណាមនិងរុស្ស៊ីខំប្រឹងប្រែងនាំទំនាក់ទំនងសហប្រតិបត្តិការឡើងកំពស់ថ្មី
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ទទួលជួប
ជាមួយ លោក Sergey Yevgenyevich Naryshkin (រូបថតៈTTXVN )
|
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung គណៈប្រតិភូជាន់ខ្ពស់ Duma ជាតិ រដ្ឋសភា ដឹកនាំដោយ ប្រធាន Duma ជាតិរុស្ស៊ី
លោក Sergei Yevgenyevich Naryshkin បានអញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវ
ការនៅវៀតណាម។ នៅក្នុងជំនួបចរចារនារសៀល ថ្ងៃទី២ធ្នូ លោក Nguyen Sinh
Hung បានអះអាងថា រុស្ស៊ីជាដៃគូសំខាន់បំផុត និងជាអ្នកនាំចេញអាវុធជួរមុខ
របស់វៀតណាម។ វៀតណាមមានបំណងរួម ជាមួយរុស្ស៊ីនាំទំនាក់ទំនងសហ
ប្រតិបត្តិការឡើងកំពស់ថ្មី។ រីឯខ្លួនវិញ លោក Sergei Yevgenyevich Naryshkin
សង្ឃឹមថា ភាគីទាំងពីរនឹងសម្រេចបាន លទ្ធផលខ្ពស់ក្នុងកិច្ចចរចា FTA ចំនួន
៣លើសរវាងវៀតណាមនិងសម្ព័ន្ធគយ។ លោករូបនេះក៏បានអះអាងថែមទៀត
ថា នាពេលខាងមុខ នឹងផ្តល់អាទិភាព សហប្រតិបត្តិការជាមួយវៀតណាម
លើវិស័យមួយចំនួនក្នុងនោះមានបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មានជាដើម។
ក៏ក្នុងជំនួបនេះ ភាគីទាំងពីរបានព្រមព្រៀងពង្រីកទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ឲ្យជាក់ ស្តែងនិង
ស៊ីជំរៅថែមទៀត។ក្នុងឱកាសនេះដែរ លោក Nguyen Sinh Hung បាន គោរព
អញ្ជើញលោកប្រធាន Duma លោក Sergei Yevgenyevich Naryshkin និងតាម
រយៈលោក Sergei ផ្ញើសេចក្តីអញ្ជើញទៅកាន់លោកស្រី Valentina
Ivanovamatvicenko ប្រធានក្រុមប្រឹក្សាសហភាព ដឹកនាំគណៈប្រតិភូចូលរួម មហាសន្និបាតអន្តរដ្ឋសភាពិភពលោកលើកទី ១៣២ ដែលប្រារព្ធឡើងនៅ
ទីក្រុង ហាណូយនាខែមិនាឆ្នាំ២០១៥ខាងមុខ៕