វៀតណាមនិងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរុករកប្រេងរ៉ែ

វៀតណាមនិងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរុករកប្រេងរ៉ែ - ảnh 1
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថតៈ Duy Trinh/Vietnam+)


(VOVworld)-នាថ្ងៃទី១៦មិថុនា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិ “Erocus
Expo” របស់ទីក្រុងម៉ូស្កូ (រុស្ស៊ី) បណ្តាប្រធាន នាយកប្រតិបត្តិផ្នែកថាមពល និងអ្នក
នយោ បាយមកពីប្រទេសជាច្រើនលើសកលលោក បានចូលរួមសម័យប្រជុំពេញ
អង្គជាលើក ដំបូង នៃសន្និសីទប្រេងរ៉ែពិភពលោកលើកទី២១ ដែលគ្រោងនឹងអូស
បន្លាយក្នុងរយៈពេល ៥ថ្ងៃ។ គណៈប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្រ្តីក្រសួង
ឧស្សាហពាណិជ្ជកម្ម លោក Vu Huy Hoang  បានចូលរួមសន្និសីទលើកនេះ។ នៅ
ទីនេះ អគ្គនាយកក្រុម ហ៊ុនប្រេងរ៉ែរុស្ស៊ីលោក Zarubezhneft Alexander Kudasov និង
អគ្គនាយកសម្ព័ន្ធក្រុម ហ៊ុនប្រេងរ៉ែវៀតណាម(Petro Vietnam)លោក Do Van Hau
បានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា ស្តីអំពីលទ្ធភាពអនុវត្តន៍ការ
ស្រាវជ្រាវភូមិសាស្រ្តរួមរបស់ បណ្តាឡូលេខ ១២៥ និង១២៦ ចំណុះបឹង Phu Khanh ក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាម ក្រោមការធ្វើជាក្សិណសាក្សីរបស់រដ្ឋ
មន្រ្តីវៀតណាម លោក Vu Huy Hoang និងប្រធានសម្ព័ន្ធក្រុមហ៊ុន Rosneft របស់រុស្ស៊ី
លោក Igor Sechin។ ក្នុង ឱកាសនេះដែរ រដ្ឋមន្រ្តី Vu Huy Hoang បានទៅទស្សនាស្តង់
តាំងពិព័រណ៍របស់ Petro Vietnam នៅក្នុងការតាំងពិព័រណ៌ប្រេងរ៉ែពិភពលោកលើកទី
២១ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ