វៀតណាមនិងរុស្ស៊ីជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ខែតុលា ឧបនា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung និងឧបនាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ីលោក Maksim Akimov បានអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំលើកទី ២១នៃ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - រុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិទ្យា សាស្ត្រ-បច្ចេកទេស នៅទីក្រុងម៉ូស្គូសហព័ន្ធរុស្ស៊ី។

វៀតណាមនិងរុស្ស៊ីជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1ទិដ្ឋភាពនៃជំនួប  

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី សំដៅអនុវត្ត ប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពអាស៊ី - អឺរ៉ុប ដែលប្រទេសរុស្ស៊ីគឺជាសមាជិក។ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម - រុស្ស៊ី ទទួលបាន ៣,៥៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ និងកើនឡើង ៣១% បើប្រៀបទៅនឹងឆ្នាំ ២០១៦។ ភាគីទាំងពីរនៅមានសក្តានុពលជាច្រើនសម្រាប់ការអភិ វឌ្ឍន៍ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង ដូចជាវិស័យថាមពល វិស័យកសិកម្មឧស្សាហកម្ម ដឹកជញ្ជូន វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង បណ្តុះបណ្តាលជា ដើម។

 ចំពោះការដោះដូរពាណិជ្ជកម្ម ភាគីទំាងពីរបានព្រមព្រៀងពិចារណានិងលុបបំបាត់របាំងពន្ធក្នុងការនាំចេញនិងនាំចូលទំនិញ ជាពិសេសផលិតផលកសិកម្មនិងគ្រឿងសមុទ្រ។ តាមនោះ បង្កើនទំហំពាណិជ្ជកម្មទ្វេដងទៅដល់ ១០ ពាន់លានដុល្លារ នាឆ្នាំ ២០២០។

អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន ទាំងរុស្ស៊ីនិងវៀតណាមឧប នាយករដ្ឋមន្ត្រី Trinh Dinh Dung និងឧបនាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ីលោក Maksim Akimov សុទ្ធតែបានអះអាងថា កិច្ចប្រជុំលើកទី២១នេះ គឺទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់។ ហើយភាគីទាំងពីរបានផ្លាស់ប្តូរព័ត៏មានដ៏ទូលំទូលាយអំពីវិស័យសំខាន់ៗ រវាងប្រទេសទាំងពីរ ដោយផ្តល់នូវដំណោះស្រាយផ្សេងៗដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្មនិងការវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ