វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រតិបតិ្តការប្រេងឧស្ម័ន
|
PetroVietnam ធ្វើការជាមួយអនុរដ្ឋមន្រ្តីទី១ក្រសួងថាមពលរុស្ស៊ីលោក Yuri Sentiurin (រូបថត៖Vietnam+) |
(VOVworld) - ក្នុងបណ្ដាថ្ងៃពីទី២ដល់ទី៣ កញ្ញា ក្រុមកម្មាភិបាលនៃសម្ព័ន្ធ
ក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម (PetroVietnam) ដឹកនាំដោយប្រធានក្រុមប្រឹក្សា
សមាជិកលោក Nguyen Xuan Son បានទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីមូស្គូ
ប្រទេសរុស្ស៊ី។នៅទីនេះក្រុមកម្មាភិបាល PetroVietnam បានមានជំនួបធ្វើការជាមួយ
ថ្នាក់ដឹកនាំផ្នែកថាមពលរុស្ស៊ី ពិភាក្សាជាមួយអនុរដ្ឋមន្រ្តីទី១ក្រសួងថាមពលរុស្ស៊ី
លោក Yuri Sentiurin និងប្រធានបណ្ដាក្រុមហ៊ុនប្រេងឧស្ម័នជួរមុខនៅរុស្ស៊ីGazprom
ផងដែរ។នៅក្នុងបណ្ដាជំនួបនេះ លោកNguyen Xuan Son បានអះអាងថា PetroVietnam ត្រៀមខ្លួនជាស្រេចចូលរួមវិនិយោគទុនក្នុងគម្រោងការណ៍ប្រេងឧស្ម័ននានានៅ
រុស្ស៊ី។តាមលោកថា វៀតណាមមានគោលបំណងដើរតួនាទីជាស្ពានតភ្ជាប់ដើម្បី
ជួយអង្គភាពអាជីវកម្មប្រេងឧស្ម័នរុស្ស៊ីជ្រៀតចូលជាមួយទីផ្សារអាស៊ាន។លោក
Nguyen Xuan Son ក៏បានសំដែងក្ដីសង្ឃឹមថា ទំនាក់ទំនងសហប្រតិបតិ្តការប្រេង
ឧស្ម័នរវាងវៀតណាមនិងរុស្ស៊ី នឹងបន្តត្រូវបានលើកកំពស់ថ្មី រួមចំណែករឹតបន្តឹង
ថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២៕