វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រិតបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី

វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រិតបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី - ảnh 1
វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រិតបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី

          (VOV)_នេះគឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗ ដែលបានលើក
យកមកពិភាក្សាក្នុងជំនួបសន្ទនានាថ្ងៃទី១៦ ធ្នូ នៅទីក្រុងហាណូយ  ​ដោយឧបនា
យក​រដ្ឋមន្ត្រីវៀតណាម និងជាប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី លោក Hoang Trung Hai និង ​ឧបនាយករដ្ឋមន្ត្រីទីមួយរុស្ស៊ី​ លោក I.Su​ ​V-Lop 
អញ្ជើញជាអធិបតី​។ ផ្លាស់ប្តូរអំពីវិស័យពាណិជ្ជកម្ម ភាគីទាំងពិរបានឯកភាព​ជំរុញ
ខ្លាំងការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ( FTA) រវាងវៀតណាម ​និង
សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ។ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល​ ភាគី
ទាំងពីរបានប្រមូលផ្តុំពិភាក្សាអំពីបណ្ដាបញ្ហាដែលទាក់ទងនឹងការអនុវត្ត​គំរោង
ការរោងចក្រអគ្គីសនីនុយគ្លេអ៊ែរ Ninh Thuan 1 និងបណ្ដាគំរោងការណ៍​ផ្សេងៗ
ទៀត ក្នុងវិស័យប្រេងឧស្ម័ន និងអគ្គីសនី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ