វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច
(VOVWORLD) - នាព្រឹកថ្ងៃទី ១២ មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានទទួលជួបសន្ទនាជាមួយ សមាជិកអង្គប្រធាន លេខាមជ្ឈឹមគណបក្សកម្មុយនិស្តរុស្ស៊ី ប្រធានគណៈ កម្មាធិការទទួលបន្ទុកបណ្ដាបញ្ហាប្លុក SNG និងចងសម្ព័ន្ធអាស៊ី-អឺរ៉ុប លោក Leonid Ivanovich Kalashnikovដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច |
(VOVworld) – នាព្រឹកថ្ងៃទី ១២ មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានទទួលជួបសន្ទនាជាមួយ សមាជិកអង្គប្រធាន លេខាមជ្ឈឹមគណបក្សកម្មុយនិស្តរុស្ស៊ី ប្រធានគណៈ កម្មាធិការទទួលបន្ទុកបណ្ដាបញ្ហាប្លុក SNG និងចងសម្ព័ន្ធអាស៊ី-អឺរ៉ុប លោក Leonid Ivanovich Kalashnikov ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ តាងនាមរដ្ឋាភិបាលវៀតណាមនិងជាប្រធានអនុគណៈកម្មការវៀតណាមចំណុះគណៈកម្មាធិការអន្តររដ្ឋាភិបាល
វៀតណាម-រុស្ស៊ីស្តីអំពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិទ្យាសាស្ត្របច្ចេកទេស ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានអះអាងថា៖ ជំហានកំណើននាពេលថ្មីៗនេះនៅមិនសមនឹង ជាមួយសក្តានុពលនិងបំណងប្រាថ្នានៃភាគីទាំងពីរទេ ដោយហេតុនេះ ភាគីទាំង ពីរគប្បីខំប្រឹងប្រែងថែមទៀត បង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់ ការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ រីឯខ្លួន វិញ លោក Leonid Ivanovich Kalashnikov បានឲ្យដឹងថា៖ រុស្ស៊ីមានគោល បំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរវប្បធម៌អប់រំនិងការជួបប្រាស្រ័យ ប្រជាជន៕