វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនុយក្លេអ៊ែរ
|
ប្រធានគណៈកម្មាធិការថាមពល Duma រុស្ស៊ីលោក Sergei Levchenko ទៅត្រួតពិនិត្យ
តំបន់ដែលគ្រោងនឹងកសាងរោងចក្រអគ្គិសនីនុយក្លេអ៊ែរ Ninh Thuan (រូបថត៖TTXVN) |
(VOVworld) - សិក្ខាសាលាវៀតណាម-សហព័ន្ធរុស្ស៊ីអំពីកិច្ចសហប្រតិបតិ្តការ
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនុយក្លេអ៊ែរបានប្រព្រឹត្តទៅនាថ្ងៃទី២៣ មិថុនា នៅរដ្ឋធានីហាណូយរបស់វៀតណាម។នៅទីនេះ ភាគីទាំង២បានពិភាគ្សាអំពីការ កសាងផែនការសហប្រតិបតិ្តការវៀតណាម-រុស្ស៊ីក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធអគ្គីសនីនុយក្លេអ៊ែរក្នុងដំណាក់កាលឆ្នាំ២០១៥-២០១៧។លោក Sokolov
Yuri នៃសម្ព័ន្ធក្រុមហ៊ុន Rosenergoatom អតីតអគ្គនាយករង IAEA និងជាប្រធាន
គណៈប្រតិភូរុស្ស៊ី បានសំដែងគោលបំណងស្វែងយល់តម្រូវការជាក់ស្ដែងអំពីការ អភិវឌ្ឍន៍អគ្គីសនីនុយក្លេអ៊ែររបស់វៀតណាមដោយសន្យាថា នឹងជួយឧបត្ថម្ភវៀត ណាមក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនុយក្លេអ៊ែរ។
នាថ្ងៃដដែល នៅជំនួបសន្ទនាជាមួយគណៈប្រតិភូរុស្ស៊ី អនុរដ្ឋមន្រ្តីក្រសួងវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Tran Viet Thanh បានឲ្យដឹងថា៖ វៀត ណាមក៏កំពុងសហការយ៉ាងសកម្មជាមួយភាគីរុស្ស៊ីដើម្បីកសាងប្រភពកម្លាំង សំរាប់ការអភិវឌ្ឍន៍អគ្គីសនីនុយក្លេអ៊ែរផងដែរ៕