វៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិ

(VOVWORLD) - នៅក្នុងជំនួបពិភាក្សារវាងភាគីទាំងពីរនៅទីស្នាក់ការក្រសួងការពារជាតិរុស្ស៊ី នាយឧត្តមសេនីយ៍លោក Valery Gerasimov បានអះអាងថា វៀតណាមជា ប្រទេសមិត្តប្រពៃណីដែលមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយរុស្ស៊ី ដែលត្រូវបាន ផ្ទៀងផ្ទាត់នាពេលកន្លងទៅ។ 
វៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិ - ảnh 1ពិធីទទួលបដិសណ្ឋារកិច្ច ឧត្តមសេនីយ៍ឯកលោក Phan Van Giang នាយអគ្គសេនាធិការ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម នៅទីស្នាក់ការក្រសួងការពារជាតិរុស្ស៊ី (រូបថត៖ TTXVN)

  តាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍លោក Valery Gerasimov នាយ អគ្គសេនាធិការបណ្ដាកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្រ្តីទី១ក្រសួងការពារជាតិ រុស្ស៊ី គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯកលោក Phan Van Giang នាយអគ្គសេនាធិការ អនុរដ្ឋមន្រ្តីក្រសួង ការពារជាតិវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ហើយចូលរួមពិធីបិទមហោស្រពកីឡាយោធាអន្តរជាតិចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី ១៩ ខែសីហា។

        នៅក្នុងជំនួបពិភាក្សារវាងភាគីទាំងពីរនៅទីស្នាក់ការក្រសួងការពារជាតិរុស្ស៊ី នាយឧត្តមសេនីយ៍លោក Valery Gerasimov បានអះអាងថា វៀតណាមជា ប្រទេសមិត្តប្រពៃណីដែលមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយរុស្ស៊ី ដែលត្រូវបាន ផ្ទៀងផ្ទាត់នាពេលកន្លងទៅ។ រុស្ស៊ីវាយតម្លៃខ្ពស់ចំពោះលក្ខណៈស្វាហាប់នៃ បណ្ដាកិច្ចសន្ទនាថ្នាក់យុទ្ធសាស្ត្រក៏ដូចជាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

        ចំពោះទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ នាយឧត្តមសេនីយ៍លោក Valery Gerasimov បានជម្រាបថារុស្ស៊ីវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហ ប្រតិបតិ្តការរវាងប្រភេទទ័ពនានានៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបតិ្តការ ខាងបច្ចេកទេសយោធា ពេទ្យទ័ពនិងបណ្ដុះបណ្ដាល ព្រមទាំងអះអាងថា នឹង បន្តផ្ដល់អាហារូបករណ៍ជូនដល់ក្រសួងការពារជាតិវៀតណាមក្នុងឆ្នាំ២០១៩- ២០២០ ផងដែរ។ នាយឧត្តមសេនីយ៍លោក Valery Gerasimov បានសម្ដែងនូវ គោលបំណងថា ការបង្កើតរចនាសម្ព័ន្ធសហប្រតិបតិ្តការសន្តិសុខក្នុងតំបន់ ត្រូវ តែគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិដោយសមស្របនឹងច្បាប់អន្តរជាតិ ពង្រីកមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាការតភ្ចាប់រវាងអាស៊ានជាមួយប្រទេស ដៃគូនានា សំដៅធានាសន្តិសុខ សន្តិភាពនិងការអភិវឌ្ឍ។

        ចំណែកឯ ឧត្តមសេនីយ៍ឯកលោក Phan Van Giang បានអះអាងថា បក្ស រដ្ឋ និងរដ្ឋាភិ បាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹងនិង ពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជា មួយរុស្ស៊ី ព្រមទាំងចាត់ទុករុស្ស៊ីជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុង គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមផងដែរ។

        នាពេលខាងមុខ នាយអគ្គេសេនាធិការនៃប្រទេសទាំងពីរបានឯកភាពគ្នា លើគោលជំហរពីការបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិអោយកាន់តែយូរ អង្វែង ជាក់ស្ដែងនិងគួរអោយជឿទុកចិត្តទៅវិញទៅមក។ នាពេលខាងមុខ ភាគី ទាំងពីរនឹងបន្តជំរុញការចុះហត្ថលេខាលើឯកសារ សហប្រតិបតិ្តការថ្មី ដែលក្នុង នោះមានសេចក្ដីថ្លែងការណ៍ទស្សនៈវិស័យរួមស្ដីពីទំនាក់ទំនងសហប្រតិបតិ្តការការពារជាតិដំណាក់កាល២០១៩-២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ