វៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី
|
ទិដ្ឋភាពនៃជំនួបសន្ទនាយុទ្ធសាស្ត្រប្រចាំឆ្នាំលើកទី៨រវាងរុស្ស៊ីជាមួយវៀតណាម |
(VOVworld)-នាថ្ងៃទី២៨កញ្ញា នៅក្រុង Saint Petersburg របស់រុស្ស៊ី បានប្រព្រឹត្ត
ទៅជំនួប សន្ទនាយុទ្ធសាស្ត្រប្រចាំឆ្នាំលើកទី៨រវាងរុស្ស៊ីជាមួយវៀតណាម។
គណៈប្រតិភូវៀតណាម ចូលរួមជំនួបនេះ ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Ho Xuan Son ។ រីឯ គណៈប្រតិភូរុស្ស៊ីដឹកនាំដោយអនុរដ្ឋ
មន្ត្រីការបទេស Igor Morgulov។ នៅទីនេះភាគីទាំងពីរ បានព្រមព្រៀងគ្នា សហ
ការយ៉ាងល្អដើម្បីត្រៀមរៀបចំឲ្យសន្និសីទរំលឹកអនុស្សាវរីយ៍ជាន់ខ្ពស់លើកទី៣
រវាងអាស៊ាននិងរុស្ស៊ី ដែលបានប្រារព្ធនៅរុស្ស៊ីនាឆ្នាំ២០១៦ខាងមុខ។ អនុរដ្ឋមន្ត្រី
ការបរទេសវៀតណាម Ho Xuan Son បានឲ្យដឹងថា៖
“នៅសន្និសីទរំលឹកអនុស្សាវរីយ៍ជាន់ខ្ពស់លើកទី៣រវាងអាស៊ាននិងរុស្ស៊ី
នាពេលខាង មុខ រុស្ស៊ីនិងអាស៊ាននឹងចេញសេចក្តីថ្លែងការណ៍រួម សម្រាប់កំណត់
ទិសដៅឲ្យការអភិវឌ្ឍន៍ ថែមទៀតទំនាក់ទំនងរវាងរុស្ស៊ីនិងអាស៊ាន។ រុស្ស៊ីក៏មាន
ការផ្តើមគំនិតនិងមានបំណងតភ្ជាប់ តំបន់សេដ្ឋកិច្ចរវាងសម្ព័ន្ធភាពអាស៊ី-អឺរ៉ុប
ជាមួយវៀតណាម ក៏ដូចជាប្រទេសអាស៊ានផ្សេង ទៀតនិងប្រទេសនៅទ្វីបអាស៊ី
មួយចំនួនផងដែរ”៕