វៀតណាមនិងរុស្ស៊ីមានទំនាក់ទំនងប្រពៃណីពិសេសសហប្រតិបត្តិការនិងជឿទុកចិត្តគ្នាទៅវិញទៅមក
|
វៀតណាមនិងរុស្ស៊ីមានទំនាក់ទំនងប្រពៃណីពិសេសសហប្រតិបត្តិ
ការនិងជឿទុកចិត្តគ្នាទៅវិញទៅមក |
(VOVworld)-ចំពោះមុខដំណើរទស្សនកិច្ចជាផ្លូវការនៅររុស្ស៊ី និងចូលរួមសន្និសីទ ជាន់ខ្ពស់រំលឹកខួបលើកទី២០នៃទំនាក់ទំនងដៃគូសន្ទនារុស្ស៊ី- អាស៊ាន របស់ នា
យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី ១៦ ដល់
ថ្ងៃទី២០ឧសភានោះ មជ្ឈដ្ឋានអ្នកជំនាញការរុស្ស៊ីបានវាយតម្លៃថា វៀត ណាមនិង
រុស្ស៊ីមានទំនាក់ទំនងប្រពៃណីពិសេស សហប្រតិបត្តិការ និងជឿទុក ចិត្តគ្នាទៅ
វិញទៅមក។ លោកDmitry Mosyakov នៅសភាបណ្ឌិតវិទ្យាសាស្ត្រ រុស្ស៊ីបានឲ្យ
ដឹងថា ទំនាក់ទំនងរវាងរុស្ស៊ីជាមួយវៀតណាមគឺប្រមូលផ្តុំទាំងបញ្ហា ជាក់ស្តែង
បញ្ហាខាងស្មារតី ព្រមទាំងបញ្ហាផ្សាភ្ជាប់និងអតីតកាលផងនិងជីវភាព រស់នៅប្រ
ចាំថ្ងៃនាបច្ចុប្បន្នផង។
រីឯលោកស្រី Astafieva Ekateria Mikhailovna នៅបណ្ឌិតសភាវិទ្យាសាស្ត្រ រុស្ស៊ី
បានសង្កត់ធ្ងន់ថា វៀតណាមជាមិត្តធំមួយនិងជាទីបង្អែករបស់រុស្ស៊ីមិនត្រឹម តែនៅ
តំបន់អាស៊ានតែប៉ុណ្ណោះ ថែមទាំងលើតំបន់អាស៊ីបូព៌ាទៀតផង។ រុស្ស៊ី ជានិច្ចកាល
ចាត់ទុកវៀតណាមជាស្ពានសំខាន់ដើម្បីម៉ូស្គូធ្វើសមាហរណកម្មចូល តំបន់អាស៊ី
អាគ្នេយ៍។តាមនោះ ប្រទេសទាំងពីរកសាងបានទំនាក់ទំនងដ៏ល្អលើ គ្រប់វិស័យ
ផងដែរ៕