វៀតណាមនិងសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

(VOVWORLD) - កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - សិង្ហបុរីលើកទី ១០ បានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនារសៀលថ្ងៃទី ១៧ ខែមិថុនា ។ 

នៅឯកិច្ចសន្ទនានេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាម និងជាប្រធានគណៈប្រតិភូវៀតណាមនិងលោក Chan Yeng Kit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិសិង្ហបុរីនិងជាប្រធានគណៈប្រតិភូសឹង្ហបុរី បានផ្លាស់ប្តូរនូវទស្សនៈស្តីពីស្ថានភាពសន្តិសុខក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក; ដំណើរការសហប្រតិបត្តិការ នៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM;) កិច្ចប្រជុំរដ្ឋ មន្រ្តីការពារជាតិអាស៊ានបើកទូលាយ (ADMM +)  ព្រមទាំងវាយតម្លៃនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិ បន្ទាប់ពីកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម - សិង្ហបុរីលើកទី ៩ ជាពិសេសគឺព្រមព្រៀងគ្នាលើទិសដៅកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខ។

ភាគីទាំងពីរក៏បានសម្តែងក្តីប្រាថ្នា ចង់ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិក្នុងពេលខាងមុខនេះនិងគំាទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិការពហុភាគី ជាពិសេសនៅឆ្នាំ ២០២០ ដែលវៀតណាមកាន់ដំណែងជាប្រធានអាស៊ាន។

បញ្ចប់កិច្ចសន្ទនា ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh និងលោក Chan Yeng Kit បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំ (២០១៩-២០២១) រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ