វៀតណាមនិងស៊ូដង់ខាងត្បូងបង្កើតទំនាក់ទំនងការទូត

(VOVWORLD) - ភាគីទាំងពីរបានព្រមព្រៀងផ្លាស់ប្តូរតំណាងការទូតនៅកម្រិតឯកអគ្គរដ្ឋទូត និងអនុលោមតាមអនុសញ្ញាទីក្រុងវីយែន ឆ្នាំ ១៩៦១ ស្តីពីទំនាក់ទំនងការទូតនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 
វៀតណាមនិងស៊ូដង់ខាងត្បូងបង្កើតទំនាក់ទំនងការទូត - ảnh 1

ពិធីចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋស៊ូដង់ខាងត្បូង”  (រូបថត៖VTV)

នាថ្ងៃទី ២១ ខែកុម្ភៈ ឯកអគ្គរដ្ឋទូត លោក  Dang Dinh Quy ប្រធានក្រុមបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ តាងនាមរដ្ឋាភិបាលវៀតណាមនិង ឯកអគ្គរដ្ឋទូត លោក Akuei Bona Malwal ប្រធានក្រុមបេសកកម្មស៊ូដង់ខាងត្បូង ប្រចាំអង្គការសហប្រជាជាតិ តាងនាមរដ្ឋាភិបាលស៊ូដង់ខាងត្បូង បានចុះហត្ថលេខា លើ សេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស៊ូ ដង់ខាងត្បូង នៅទីស្នាក់ការនៃក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំទីក្រុងញូវយ៉ក។

តាមនោះ ភាគីទាំងពីរបានព្រមព្រៀងផ្លាស់ប្តូរតំណាងការទូតនៅកម្រិតឯកអគ្គរដ្ឋទូត និងអនុលោមតាមអនុសញ្ញាទីក្រុងវីយែន ឆ្នាំ ១៩៦១ ស្តីពីទំនាក់ទំនងការ ទូតនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយនឹងការបង្កើតទំនាក់ទំនងការ ទូតជាមួយស៊ូដង់ខាងត្បូងនេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេស ៥៤ ក្នុងចំណោម ៥៥ ប្រទេសនៅទ្វីបអាហ្វ្រិក។ សេចក្តីថ្លែងការណ៍រួមត្រូវបានបញ្ជូនទៅអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres សម្រាប់ការប្រតិបត្តិ ដូចជាឯកសារផ្លូវការរបស់អង្គការសហប្រជាជាតិនិងបានជូនដំណឹងដល់ប្រទេសទាំងអស់ជាសមាជិកអង្គការសហប្រជាជាតិផងដែរ។

បន្ទាប់ពីពិធីចុះហត្ថលេខានេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានជួបសន្ទ នា ជាមួយឯកអគ្គរដ្ឋទូតលោក  Akuei Bona Malwal ដោយបានផ្លាស់ប្តូរមតិស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងបញ្ហាទ្វេភាគីនិងពហុភាគី។ ក្នុងថ្ងៃដដែល ឯកអគ្គរដ្ឋទូតទាំងពីរបានរៀបចំជប់លៀងក្នុងឱកាសបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយមានការចូលរួមរបស់តំណាងជិត ៤០នាក់ ជាឯកអគ្គរដ្ឋទូត ប្រធានតំណាងអចិន្ត្រៃយ៍នៃបណ្តាប្រទេសមិត្តភក្តិប្រពៃណី និងជិតស្និទ្ធរបស់វៀតណាមនិងស៊ូដង់ខាងត្បូងនិងតំណាងលេខាធិការដ្ឋានអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ