វៀតណាមនិងស៊ូដង់មានសក្ដានុភាពសហប្រតិបត្តិការលើច្រើនវិស័យ

(VOVWORLD) -នាថ្ងៃទី២៥ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Tran Dai Quang   បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ូដង់ លោក Sayed Altayed Ahmed បានមកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម
វៀតណាមនិងស៊ូដង់មានសក្ដានុភាពសហប្រតិបត្តិការលើច្រើនវិស័យ - ảnh 1វៀតណាមនិងស៊ូដង់មានសក្ដានុភាពសហប្រតិបត្តិការលើច្រើនវិស័យ 

(VOV)_នាថ្ងៃទី២៥ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Tran Dai Quang   បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ូដង់ លោក Sayed Altayed Ahmed បានមកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។  ប្រធានរដ្ឋបាន វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូត ក្នុងការបង្កើនចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាងវៀតណាមនិងស៊ូដង់ ក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ប្រធានរដ្ឋបានចាត់ទុកថា៖ ប្រទេសទាំងពីរមានសក្ដា នុភាពជាច្រើន ដើម្បីលើកកំពស់ថែមទៀតកិច្ច សហប្រតិបត្តិការ ជាពិសេសគឺ ក្នុង វិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម ជលផល ប្រេងឧស្ម័ននិងទូរគមនាគមន៍។ 

          រីឯ ឯកអគ្គរដ្ឋទូតស៊ូដង់ លោក Sayed Altayed Ahmed  បានអះអាងថា ស៊ូដង់ត្រៀមខ្លួនជាស្រេចជាច្រកទ្វារដើម្បីបណ្ដាមុខទំនិញវៀតណាម ជ្រាបចូលក្នុង ទីផ្សារអាហ្វ្រីក។ ឯកអគ្គរដ្ឋទូតក៏បានអោយដឹងថែមទៀតថា៖នឹងបន្តឧទ្ទេសនាម  ផ្សព្វផ្សាយឱកាសវិនិយោគ អាជីវកម្មរបស់វៀតណាមចំពោះសហគ្រាស ស៊ូដង់ ហើយពីនោះជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ