វៀតណាមនិងសាធារណរដ្ឋឆែកជំរុញការផ្លាស់ប្តូរលើគោលនយោបាយសង្គម

(VOVWORLD) - ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកញ្ញា ក្រុមការងារគណៈ ប្រតិភូនៃគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិមវៀតណាមដឹកនាំអនុប្រធាន អចិន្ត្រៃយ៍នៃ គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Phuong បានអញ្ជើញមកស្វែងយល់និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងគោលនយោបាយសង្គម។
វៀតណាមនិងសាធារណរដ្ឋឆែកជំរុញការផ្លាស់ប្តូរលើគោលនយោបាយសង្គម - ảnh 1គោលនយោបាយលំនៅដ្ឋានគឺជាខ្លឹមសារមួយនៃកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍រវាងវៀតណាមនិងសាធារណរដ្ឋឆែក

          ក្នុងជំនួបពិភាក្សាជាមួយគណៈកម្មាធិការគោលនយោបាយសង្គម អនុប្រធានគណៈកម្មាធិការគោលនយោបាយសង្គមនេះ លោកស្រី Lucie Safrankova  ភាគីទាំងពីរបានផ្លាស់ប្តូរគោលនយោបាយស្តីពីនិវត្តន៍ជន សុខុមាលភាពសង្គម សិទ្ធិប្រយោជន៍ស្ត្រី និងគោលនយោបាយលំនៅដ្ឋានជាដើម។ លើសពីនេះទៀតលោកស្រី Safrankova ក៏បានវាយតំលៃខ្ពស់ ចំពោះសហគមន៍ ជនវៀតណាមនៅសាធារណរដ្ឋឆែកដោយអះអាងថា ប្រជាជនវៀតណាម មានលក្ខណៈសម្បត្តិ ឧស្សាហ៍ ស្វាហាប់ និងរួមចំណែក ជាច្រើនដល់សង្គមនៅប្រទេសសាមី។

 ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏មានជំនួបពិភាក្សាជាមួយស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកនិងសមាគមជនវៀតណាមនៅឯប្រទេសឆែកដើម្បីចាប់យកព័ត៌មាន និងបំណងប្រាថ្នារបស់ប្រជាជនវៀតណាម នៅ សាធារណរដ្ឋឆែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ