វៀតណាមនិងសាធារណរដ្ឋឆែកសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀន
|
វៀតណាមនិងសាធារណរដ្ឋឆែកសហប្រតិបត្តិការប្រឆាំង បទល្មើសគ្រឿងញៀន
(រូបថតៈ Vietnam+) |
(VOVworld)-ក្រុមការងារនៃស្នងការដ្ឋានប៉ូលីសចំណុះក្រសួងនគបាលវៀត ណាមដឹកនាំដោយវរសេនីយ៍ឯក Nguyen Dich Nam អនុប្រធានស្នងការដ្ឋានប៉ូលីស
ស៊ើបអង្កេត បទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋានប៉ូលីស កំពុងមានដំណើរ
ទស្សនកិច្ចការងារនៅសាធារណឆែកចាប់ពីថ្ងៃទី១២កញ្ញាដល់ថ្ងៃទី១២ តុលា។
នាថ្ងៃទី១១តុលា នៅក្រុង Praha បានប្រព្រឹត្តទៅការជួបមុខជាមួយអ្នកយក
ព័ត៌មានវៀតណាម តំណាងសារព័ត៌មាននានា និងបណ្តាអង្គការមហាជនរបស់សហគមន៍ជនវៀតណាម ដើម្បីប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។
លោក Nguyen Dich Nam បានឲ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅសាធារណរដ្ឋ
ឆែក ក្រុមការងារវៀតណាមបានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំប៉ូលីសនិង ស្ថាប័នស៊ើបអង្កេតនៅខេត្ត ក្រុងចំនួន១០របស់ឆែកផងដែរ។ តាមការផ្លាស់ប្តូរ
ព័ត៌មាន ភាគីទាំងពីរបានឯកភាពលើបញ្ហាមួយចំនួន ជាពិសេសគឺការងារបង្ការ
ប្រឆាំងនឹង បទល្មើសគ្រឿងញៀន។ លោក Nguyen Dich Nam បានសង្កត់ធ្ងន់ថា
នាពេលខាងមុខ វៀតណាមនឹងជម្រុញកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋ ឆែកក្នុងការងារប្រឆាំងឧក្រិដ្ឋកម្មនិយាយរួមនិង បទល្មើសគ្រឿងញៀននិយាយ
ដោយឡែក ក្នុងនោះ មានការផ្លាស់ប្តូរព័ត៌មានប្រចាំ ផ្លាស់ប្តូរគណៈប្រតិភូក៏ដូច ជាសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញនិងភាសាផងដែរ៕