វៀតណាមនិងស.ប.ប.កផ្លាស់ប្តូរសារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត

វៀតណាមនិងស.ប.ប.កផ្លាស់ប្តូរសារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1
វៀតណាមនិងស.ប.ប.កផ្លាស់ប្តូរសារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត (crossed-flag-pins.com)

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាង
វៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ថ្ងៃទី៣១មករា​១៩៥០-
ថ្ងៃទី៣១មករា២០១៥) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ប្រធានរដ្ឋ
សភាលោក Nguyen Sinh Hung និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស
វៀតណាម លោក Pham Binh Minh បានផ្លាស់ប្តូរសារទូរលេខទៅថ្នាក់ដឹកនាំសាធារណ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្នុងនោះមានលេខាទី១ Kim Chang Un។

        ក៏ក្នុងឱកាសនេះដែរ នាយប់ថ្ងៃទី៣០មករា នៅទីក្រុងហាណូយ ស្ថានទូត
ស.ប.ប.ក បានរៀបចំពិធីជប់លៀងអប់អរសាទរទិវារំលឹកខួបលើកទី៦៥។  ថ្លែងមតិ
ក្នុងពិធី លោកស្រីរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម  Pham
Thi Hai Chuyen បានជឿជាក់ថា ប្រទេសទាំងពីវៀតណាមនិងស.ប.ប.ក កាន់តែអភិវឌ្ឍន៍
ល្អពី មួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព
ស្ថេរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ