វៀតណាមនឹងសម្រេចបានគោលដៅដ៏សំខាន់ៗជាច្រើន
(VOVWORLD) - នាឆ្នាំ២០១៩ ខឿនសេដ្ឋកិច្ចវៀតណាមទទួលបានកំណើន ៧% ទំហំសេដ្ឋកិច្ចឈានដល់ជាង ២៦២ ពាន់លានដុល្លារអាមេរិក ហើយស្ថិតក្នុងក្រុមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពឈានមុខគេនៅអាស៊ី។
សន្និសីទអនឡាញទូទាំងប្រទេសរវាងរដ្ឋាភិបាលជាមួយខេត្ត ក្រុងនានា (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
បន្តរបៀវវារៈនៃសន្និសីទអនឡាញទូទាំងប្រទេសរវាងរដ្ឋាភិបាលជាមួយខេត្ត ក្រុងនានានោះ នៅក្នុងសម័យពិភាគ្សានាព្រឹកថ្ងៃទី ៣១ ខែធ្នូ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងខេត្តក្រុងនានា បន្តផ្ដល់មតិទៅក្នុងរបាយការណ៍ស្ដីពីកិច្ចការដឹកនាំរបស់រដ្ឋាភិបាលក្នុងឆ្នាំ ក៏ដូចជារាល់សំណើរចំពោះរដ្ឋាភិបាល។
អំពីភារកិច្ចជាក់ស្ដែងក្នុងឆ្នាំ ២០២០ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ខ្ញុំមានគោលបំណងចង់ស្ដាប់មតិយោបល់ជាច្រើនរបស់ផ្នែក ខេត្ត ក្រុងនានាដែលក្នុងនោះផ្ដោតសំខាន់លើសមិទ្ធិផលលេចធ្លោ និងរាល់បញ្ហាជំពាក់ជំពិន; រាល់បញ្ហាដែលមានលក្ខណៈអន្តរផ្នែក អន្តរតំបន់ បង្កើនការរួមសហការគ្នា ដើម្បីពង្រីកសក្តានុពល ឧត្តមភាព លើកកម្ពស់ ប្រសិទ្ធភាព ក្នុងការបែងចែក និង ការប្រើប្រាស់ប្រភពកម្លាំង; ផ្តោតសំខាន់លើរបៀប វិធីដឹកនាំ និងចាត់ចែង ការអនុវត្ត ដើម្បីបង្កើតការផ្លាស់ប្តូរយ់ាងច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តភារកិច្ច និងដំណោះស្រាយដែលបានកំណត់សម្រាប់ឆ្នាំ ២០២០ ”។
មុននេះ នៅក្នុងសម័យបើកកិច្ចប្រជុំកាលពីថ្ងៃទី៣០ខែធ្នូ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអះអាងថា រាល់សមិទ្ធិផល សេដ្ឋកិច្ច សង្គម ក្នុងឆ្នាំ ២០១៩ គឺជាសក្ខីភាពចំពោះ ឆន្ទៈខិតខំប្រឹងប្រែង ស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ហើយវៀតណាមនឹងទទួលបានសមិទ្ធិផលជាច្រើនថែមទៀត ដែលក្នុងនោះមានទាំងគោលដៅដ៏សំខាន់ៗផងដែរ។
សូមបញ្ជាក់ដែរថា នាឆ្នាំ២០១៩ ខឿនសេដ្ឋកិច្ចវៀតណាមទទួលបានកំណើន ៧% ទំហំសេដ្ឋកិច្ចឈានដល់ជាង ២៦២ពាន់លានដុល្លារអាមេរិក ហើយស្ថិតក្នុងក្រុមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពឈានមុខគេនៅអាស៊ី៕