វៀតណាមនិងស៊ុយអែតបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

វៀតណាមនិងស៊ុយអែតបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រស៊ុយអ៊ែត លោកស្រី Doan Thi Phuong Dung ទើបនឹងបានថ្វាយសារតាំងជូនព្រះមហាក្សត្រស៊ុយអែត Carl XVI Gustaf  (រូបថត៖ ស្ថានទូត)

(VOV)_ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រស៊ុយអ៊ែតលោកស្រី
Doan Thi Phuong Dung ទើបនឹងបានថ្វាយសារតាំង​ជូន​ព្រះមហាក្សត្រ​ស៊ុយអែត Carl
 XVI Gustaf ។ នៅជំនួបសន្ទនា​ជាមូយ​ឯកអគ្គរដ្ឋទូតលោកស្រី Doan Thi Phuong Dung ព្រះមហាក្សត្រស៊ុយអែត Carl XVI Gustaf មានគោលបំណងថា ទំនាក់ទំនង មិត្តភាព​
ជាប្រពៃណី​កិច្ច​សហប្រតិបត្តិការរវាងស៊ុយអែតនិងវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយ
ថ្ងៃទៅមូយថ្ងៃនាពេលអនាគត​។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោកស្រី Doan Thi Phuong
 Dung បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានគោល​បំណាង
អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជា
មួយស៊ុយអែត ជាពិសេសលើវិស័យសុខាភិបាល ពាណិជ្ជកម្ម អប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យា
 និងបរិស្ថាន ។ ឯកអគ្គរដ្ឋទូតលោកស្រី Doan Thi Phuong Dung បានសង្កត់ធ្ងន់ថា នឹង
ខិតខំប្រឹងប្រែង​អស់ពីកម្លាំងការចិត្តសំដៅ​ចូលរួម​ចំណែកក្នុងការជំរុញទំនាក់ទំនងកិច្ច
សហប្រតិបត្តិការមិត្តភាពជាប្រពៃណីនាពេលខាងមុខនេះ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ