វៀតណាមនិងស៊ុយអែតរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
|
ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំនៅវៀតណាម Camilla Mellander (TTXVN) |
(VOV)_ដោយប្រធានបទ៖ “ក្រឡែកមើលនឹងអតីតកាល-ឆ្ពោះទៅ អនាគត” ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
រវាងវៀតណាមនិងស៊ុយអែតត្រូវបានប្រារព្វឡើងនាថ្ងៃទី ៤ វិច្ឆិកា នៅរដ្ឋធានីហា
ណូយ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំនៅវៀតណាម Camilla
Mellander បានស្ដែងនូវមោទនភាព អំពី កំណាត់ផ្លូវសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរ ពីឆ្នាំ ១៩៦៧មក។ ក្នុងរយះពេល៤៦ឆ្នាំកន្លងទៅ ស៊ុយអែត បានជួយឧបត្ថម្ភវៀតណាមកាត់ បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ក្លាយទៅជា ប្រ
ទេស មានចំណូលមធ្យម។ ស៊ុយអែតជាប្រទេសដើមដំបូងផង និងជា ប្រទេស មួយក្នុងចំណោមបណ្ដា ប្រទេសដែលផ្តល់ជំនួយ ODA ច្រើនបំផុតសំរាប់វៀត
ណាម។ ទន្ទឹមនឹង នោះ ឯកអគ្គរដ្ឋទូត Camilla Mellander ក៏បានអះ អាងដែរ ថា៖ ស៊ុយអែតនឹងបន្ត រួមវិភាគ ទានចូលក្នុងការអភិវឌ្ឍន៍របស់វៀតណាមផង
ដែរ។
ក៏ក្នុងឱកាសនេះដែរ បណ្ដាដៃគូអង្គការ អង្គភាពអាជីវកម្ម និងបណ្ដា អ្នកស្រាវជ្រាវបានចែករំលែកបទពិសោធន៍ អំពីបណ្ដា លទ្ធផលដែលទទួល បានក្នុងនៃការងារកាត់បន្ថយភាពក្រីក្រ ពិភាក្សាអំពីការកសាងទំនាក់ ទំនង ដៃគូដើម្បីបង្កាទប់ទល់នឹងការបំរែបំរួលអាកាសធាតុ របៀប កសាងទំនាក់ទំនង ដៃគូប្រកបដោយចីរភាព៕