វៀតណាមនិងស្រីលង្កាជម្រុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ

(VOVworld)- វៀតណាមនិងស្រីលង្កាពោរពេញទៅដោយលក្ខណៈងាយស្រួល សម្រាប់ជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលខាងមុខ។​នេះ ជាការអះ អាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្រីលង្កា លោកស្រី Phan Kieu Thu នៅក្នុងការឆ្លើយសំភាសន៍ Onlineលើវិទ្យុផ្សាយសម្លេង ជាតិស្រីលង្កានាថ្ងៃទី៨
កុម្ភៈឆ្នាំ២០១៦។ ក្នុងការឆ្លើយសំនួរ ស្តីពីទំនាក់ទំនង រវាងវៀតណាមជាមួយស្រី
លង្កា និងការកំណត់ទិសដៅសម្រាប់ជម្រុញទំនាក់ ទំនងទ្វេភាគី លោកស្រី Phan
Kieu Thu បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ន  ស្រីលង្កាកំពុងបើកទូលាយាការវិនិ
យោគចូលវៀតណាមដោយមានគំរោងការ ចំនួន១៤ក្នុងតម្លៃជាប្រាក់គឺ៧៧
លានដុល្លារអាមេរិក។ លោកស្រីបានអះអាង ថា វៀតណាមជានិច្ចកាលយក
ចិត្តទុកដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងយ៉ាងល្អ ប្រសើររវាងវៀតណាមជាមួយ
ស្រីលង្កា ហើយស្ថានទូតវៀតណាមប្រចាំនៅ ស្រីលង្កានឹងធ្វើអស់ពីកម្លាំង
កាយចិត្តសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី នេះនាពេលខាងមុខ។

វៀតណាមនិងស្រីលង្កាជម្រុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ - ảnh 1
ប្រទេសស្រីលង្កា (រូបថតៈ Ramsaytravelwork)

       ស្តីពីបញ្ហាតំបន់និងពិភពលោក លោកស្រី Phan Kieu Thu បានចាត់ទុក
ថា ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ មិនត្រឹមតែជាការបោះ ជំហានសំខាន់ចូលក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ប៉ុណ្ណោះទេ ថែម​ទាំងមានអត្ថន័យដ៏ធំធេងសម្រាប់ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់អាស៊ី
អាគ្នេយ៍ ជាពិសេសនៅសមុទ្រខាងកើតទៀតផង។ លោកស្រីបានឲ្យដឹងថា
ការដែល ចិនអនុវត្តការហោះហើរសាកល្បងនៅព្រលានយន្តហោះដែលចិន
កសាង ខុសច្បាប់នៅកោះថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀត ណាមហើយយន្តហោះរបស់ចិនបានរំលោភតំបន់គ្រប់គ្រងការហោះហើរ របស់វៀតណាមគឺជាការគំរាមកំហែងសន្តិភាព ស្ថិរភាពក្នុងតំបន់និងរំលោភ យ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពប្រជុំកោះ Truong Sa របស់វៀត​ណាម។ លោកស្រីបានសង្កត់ធ្ងន់នូវគោលជំហររបស់វៀតណាមគឺដោះស្រាយជំលោះ ដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ