វៀតណាមនិងស្រីលង្កាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
|
នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe ថ្លែងមតិក្នុងវេទិកា
(រូបថតៈ Doãn Tấn - TTXVN) |
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយក
រដ្ឋមន្ត្រីរដ្ឋាភិបាលស្រីលង្កានិងលោកជំទាវ នាពេលល្ងាចថ្ងៃទី១៨មេសា វេទិកា
វិនិយោគវៀតណាម-ស្រីលង្កាបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយមានការ
រូលរួមរបស់តំណាងក្រសួងស្ថាប័ននានារួមទាំងសហគ្រាសរបស់ប្រទេសទាំងពីរ
ច្រើនកុះករផងដែរ។ អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោក Ranil
Wickremesinghe មានបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសនានាលើ
ពិភពលោក ជាពិសេសលើតំបន់អាស៊ី ក្នុងនោះមានវៀតណាម។ នាយករដ្ឋមន្ត្រី
ស្រីលង្កាក៏បានលើកទឹកចិត្តឲ្យអង្គភាពអាជីវកម្មវៀតណាមធ្វើការវិនិយោគចូល
ស្រីលង្កា។ក្នុងឱកាសនេះដែរ តំណាងក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ បាន
ឧទ្ទេសនាមនូវប្រៀបខ្លាំងវិនិយោគរវាងប្រទេសទាំងពីរ ដំណោះស្រាយជម្រុញកិច្ច
សហប្រតិបត្តិការ និងផ្លាស់ប្តូរមតិលើវិស័យសហប្រតិបត្តិការជាក់ស្តែង៕