(VOVworld) - ចាប់ពីថ្ងៃទី៥ដល់ទី៨ កក្កដា គណៈប្រតិភូជាន់ខ្ពស់នៃតុលាការប្រជា
ជនកំពូលវៀតណាមដឹកនាំដោយប្រធានតុលាការលោក Truong Hoa Binh បាន
អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋស្លូវ៉ាគី។នៅទីនេះ គណៈ
ប្រតិភូវៀតណាមបានជួបចរចារជាមួយគណៈកម្មការថ្នាក់ដឹកនាំតុលាការកំពូល ស្លូវ៉ាគីដឹកនាំដោយអនុប្រធានតុលាការលោកស្រី Jarmila Urbancova។នៅទីនេះ
លោកស្រី Jarmila Urbancova បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះ បាន
អះអាងនូវការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការកែទម្រង់យុត្តិធម៌ ផ្លាស់ប្ដូរថ្មីការ ឃ្លាំមើលនិងអនុវត្តច្បាប់។
|
គណៈប្រតិភូជាន់ខ្ពស់នៃតុលាការប្រជាជនកំពូលវៀតណាមជួបធ្វើការជាមួយតំណាងសមាគមន៍
មេធាវីស្លូវ៉ាគី (រូបថត៖TTXVN) |
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូវៀតណាមក៏បានជួបធ្វើ ការជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ស្លូវ៉ាគី និងអនុប្រធានក្រុមប្រឹក្សាយុត្តិធម៌ស្លូវ៉ាគី
ជួបចរចារជាមួយថ្នាក់ដឹកនាំសមាគមន៍មេធាវីស្លូវ៉ាគី ការិយាល័យអយ្យការស្លូវ៉ាគី
ផងដែរ៕