វៀតណាមនឹងសហប្រតិបត្តិការយ៉ាងសកម្មជាមួយនូវ៉ែលហ្សេឡង់
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវ៉ែលហ្សេឡង់ Bill English (TTXVN) |
(VOV)_ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវ៉ែលហ្សេឡង់ លោក Bill English បានមានជំនួបសន្ទនា នាថ្ងៃទី ១៧ កញ្ញា នៅទីក្រុងហាណូយ។ នៅក្នុងជំនួបសន្ទនានេះ ភាគីទាំងពីរបានឯកភាពសកម្មសហប្រតិបត្តិការអនុវត្តល្អរាល់ការព្រមព្រៀងជាន់ខ្ពស់ ដែលក្នុងនោះប្រមូលផ្តុំអនុវត្តកម្មវិធីធ្វើសកម្មភាព ដំណាក់កាល ២០១៣-២០១៦ ក៏ដូចជាកិ្ចព្រមព្រៀងចៀសវាងការហូតពន្ធ២ដង ដែលទើបនឹងបានចុះហត្ថលេខានាខែសីហា ឆ្នាំ ២០១៣កន្លងទៅ ខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មរវាងភាគីទាំងពីរ ឡើងដល់១ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០១៥…។ល។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ក្នុងបណ្ដាវិស័យសន្តិសុខ ការពារប្រទេស និងវិស័យផ្សេងៗ ដែលភាគីទាំងពីរមានសក្ដានុភាពជាច្រើន៕