វៀតណាមនិងសហព័ន្ធរុស្ស៊ីបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងដែលសម្រេចបាន

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានជួបសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រីសហព័ន្ធ រុស្ស៊ី លោក Novak Aleksandr Valentinovich ដើម្បីពិនិត្យស្ថានភាពនៃកិច្ចសហប្រតិ បត្តិការទ្វេភាគីនាពេលកន្លងមកនេះ និងពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិ ការវៀតណាម - រុស្ស៊ីលើវិស័យជាច្រើននាពេលខាងមុខ។

វៀតណាមនិងសហព័ន្ធរុស្ស៊ីបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងដែលសម្រេចបាន - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានជួបសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រីសហព័ន្ធ រុស្ស៊ី លោក Novak Aleksandr Valentinovich។ (រូបថត៖ VOV)
ក្នុងជំនួបសន្ទនាតាម ទូរស័ព្ទ ឧបនាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា នឹងបន្តសម្របសម្រួលគ្នាយ៉ាងជិត ស្និទ្ធ ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ច និងជំនួប ប្រាស្រ័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ លើកកម្ពស់ប្រសិទ្ធភាព នៃយន្តការកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការតាមកាលកំណត់ដែលមានស្រាប់ ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៃប្រទេសនីមួយៗ។
ភាគីទាំងពីរបានឯកភាពបន្តចាត់វិធានការជាក់លាក់ ដើម្បីពង្រឹងទំនាក់ទំនង ពាណិជ្ជកម្ម - វិនិយោគ ពង្រីកគុណសម្បត្តិពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - សម្ព័ន្ធ ភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ជាពិសេសលើវិស័យដែលជាប្រៀបខ្លាំងនៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរដូចជា៖ ប្រេងឧស្ម័ន ថាមពល ទេសចរណ៍ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា...;ព្រមទាំងដោះស្រាយទាន់ពេលវេលានូវការ ជំពាក់ជំពិនក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ