វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្តនិងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ
(VOVWORLD) - ទទួលតាមការអញ្ជើញរបស់លោកប្រធានា ធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី៥ខែកញ្ញា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ រុស្ស៊ីក្នុងរយៈពេល៤ថ្ងៃ។
អគ្គលេខាបក្ស លោក Nguyen Phu Trong |
បានប្រព្រឹត្តឡើងចំពោះមុខនូវព្រឹត្តិការណ៍សំខាន់ចំនួនពីររបស់ប្រទេសទាំងពីរ ដូចជា ខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ីនាឆ្នាំ ២០១៩ និងរយៈពេល៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម- សហព័ន្ធរុស្ស៊ីនាឆ្នាំ ២០២០ ដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីលើកនេះរបស់អគ្គលេខាបក្ស Nguyen Phu Trong មានអត្ថន័យដ៏សំខាន់ណាស់ រួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - សហព័ន្ធរុស្ស៊ី ពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ បង្កើនទំនាក់ទំនងយុទ្ធសាស្រ្តនិងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong សំដៅពង្រឹងការជឿទុកចិត្តខាងនយោបាយ បង្កើនទំនាក់ទំនងយុទ្ធសាស្រ្ត លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ជាពិសេសគឺបញ្ជាក់ពីគោលនយោ បាយមុននិងដូចជាក្រោយរបស់វៀតណាមដែលបានចាត់ទុកប្រទេសរុស្ស៊ីជាដៃគូជាអាទិភាពចម្បងនៅក្នុងគោលនយោបាយការបរទេស ជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងប្រកប ដោយប្រសិទ្ធភាព៕