|
វៀតណាមនិងសហព័ន្ធអាល្លឺម៉ង់ឯកភាពជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម (VOV) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសហព័ន្ធអាល្លឺម៉ង់នាថ្ងៃទី១៩មករា
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat បាន
ពិភាគ្សាជាមួយរដ្ឋមន្ត្រីក្រសួងស្បៀងអាហារនិងកសិកម្មអាល្លឺម៉ង់លោក Christian
Schmidt សំដៅបង្កើនទំនាក់ទំនងទ្វេភាគីក្នុងវិស័យកសិកម្មនិងរុក្ខកម្ម។
នៅពិធីជួបសន្ទនានេះ រដ្ឋមន្ត្រីលោក Cao Duc Phat បានសម្ដែងបំណងភាគី
ទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការ ពិសេសគឺក្នុងវិស័យកសិកម្ម រួមចំណែក
បង្កើនកិច្ចសហប្រតិបត្តិការនិងចំណងមិត្តរវាងប្រទេសទាំងពីរ។
រីឯរដ្ឋមន្ត្រី Christian Schmidt បានអះអាងថានឹងបន្តគាំទ្រការអភិវឌ្ឍន៍កិច្ច
សហប្រតិបត្តិការទ្វេភាគី ពិសេសគឺក្នុងវិស័យកសិកម្មរុក្ខកម្ម ទន្ទឹមនឹងនោះបានឲ្យ
ដឹងថានិងពិភាគ្សាជាមួយស្ថាប័នមានសមត្ថកិច្ចអាល្លឺម៉ង់ដើម្បីឈានទៅចុះ
ហត្ថលេខាលើឯកសារសហប្រតិបត្តិការជាក់ស្ដែងជាមួយវៀតណាម៕