វៀតណាមនិងសហភាពអឺរ៉ុប អះអាងសារជាថ្មីនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគ
(VOVWORLD) -រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និង ឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmström ក៏បានពិភាគ្សាលំអិតអំពីបែបបទ និងដំណើការដែលអាចឆ្ពោះទៅការចុះហត្ថលេខា និង ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFT Aឱ្យបានឆាប់ៗ។
រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh |
នាថ្ងៃទី ១៩ ខែតុលា នៅទីក្រុងព្រុចស៊ែល ប្រទេស បែលហ្សិកនោះ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប ASEM លើកទី 12 រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានជួបធ្វើការជាមួយឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmström ស្តី ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និង កិច្ចព្រមព្រៀងគាំពារការវិនិយោគ IPA ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពដែលទទួលបាននារយៈពេលកន្លងទៅ។
រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និង ឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmström ក៏បានពិភាគ្សាលំអិតអំពីបែបបទ និងដំណើការដែលអាចឆ្ពោះទៅការចុះហត្ថលេខា និង ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFT Aឱ្យបានឆាប់ៗ។ ឈរលើមូលដ្ឋាននេះ លោកTran Tuan Anh និង លោកស្រី Cecilia Malmströmបានចេញសេចក្តីប្រកាសរួម ស្តីពី EVFTA និង IPA ផងដែរ៕