វៀតណាមនិងសហរដ្ឋអាមេរិកសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid – 19

(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតនាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc បានចាត់ទុកថា៖ នាបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការសុខភាពរវាងវៀត ណាមនិងសហរដ្ឋអាមេរិកនិយាយរួម និងការទប់ស្កាត់ជំងឺ Covid-19 កំពុងទទួលបានលទ្ធផលជាវិជ្ជមាន។
វៀតណាមនិងសហរដ្ឋអាមេរិកសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid – 19 - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc 

ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc ទើបនឹងបានផ្ដល់បទសម្ភាស ន៍ ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺ Covid – 19 និង គោលនយោបាយនាំចូលរបស់សហរដ្ឋ អា មេរិកជាមួយវៀតណាម។

ឯកអគ្គរដ្ឋទូតវៀតណាម លោក Ha Kim Ngoc បានចាត់ទុកថា៖ នាបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិលើវិស័យសុខាភិបាល រវាងវៀតណាមនិងសហរដ្ឋអាមេរិកនិយាយរួម និងការទប់ស្កាត់ជំងឺ Covid-19 និយាយដោយឡែក កំពុងទទួលបានលទ្ធផលជាវិជ្ជមាន។

ភាគីអាមេរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត របស់រដ្ឋាភិបាលវៀតណាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ រដ្ឋាភិបាលសហរដ្ឋអាមេរិកទើបប្រកាសនាពេលថ្មីៗនេះថា មូលនិធិផ្ទុកបម្រុងបន្ទាន់ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នឹងជួយឧបត្ថម្ភថវិកាចំនួន ៣៧ លានដុល្លារអាមេរិក ដល់បណ្ដាប្រទេសក្នុងតំបន់ ដែលក្នុងនោះមានវៀតណាមផងដែរ ដើម្បីទប់ស្កាត់ជំងឺ Covid-19។ បច្ចុប្បន្ននេះ ភាគីអាមេរិកក៏កំពុងពិចារណានូវលទ្ធភាពនាំចូលសំភារៈ និងបរិក្ខាពេទ្យពីប្រទេសវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺ Covid-19 នៅសហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ