វៀតណាមនិងហុងគ្រីត្រៀមខ្លួនជាស្រេចសំរាប់កិច្ចព្រមព្រៀងឧបត្ថម្ភយុត្តិធម៍អំពីព្រហ្មទ័ណ្ឌ
|
លោក Nguyen Hoa Binh ប្រធានមហាអយ្យការប្រជាជនកំពូល (VOV) |
Vovworld-ចាប់ពីថ្ងៃទី២០ដល់២៣មេសា គណៈប្រតិភូអយ្យការជាន់ខ្ពស់
វៀតណាមដឹកនាំដោយលោក Nguyen Hoa Binh ប្រធានមហាអយ្យការប្រជាជន
កំពូលបានទៅបំពេញទស្សនកិច្ចការងារនៅហុងគ្រី។នាថ្ងៃទី២២មេសានៅទីស្ដី
ការរដ្ឋសភាហុងគ្រី គណៈប្រតិភូវៀតណាមបានជួបសន្ទនាជាមួយឧបនាយក
រដ្ឋមន្ត្រីហុងគ្រីលោក Zsolt Semjen។ នៅពិធីនេះលោកឧបនាយករដ្ឋមន្ត្រីបាន
សង្កត់ធ្ងន់ថានឹងយកចិត្តទុកដាក់ដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងអយ្យការ
នៃប្រទេសទាំងពីរ ក្នុងនោះមានការដែលហុងគ្រីជួយវៀតណាមបណ្ដុះបណ្ដាល
កម្មាភិបាលមានគុណភាពសំរាប់ផ្នែកយុត្តិធម៍។
មុននោះលោក Nguyen Hoa Binh បានជួបចរចារជាមួយប្រធានមហាអយ្យការ
ហុងគ្រីលោក Peter Polt និងថ្នាក់ដឹកនាំមហាអយ្យការ។ ភាគីទាំងពីរបានផ្លាស់ប្តូរ
បទពិសោធន៍អំពីរចនាសម្ព័ន្ធនៃមហាអយ្យការ ពិសេសគឺបទពិសោធន៍ក្នុងការ
តស៊ូប្រឆាំងបទល្មើសបច្ចេកវិទ្យាខ្ពស់បទល្មើសហិរញ្ញវត្ថុ។
លោកប្រធាន Nguyen Hoa Binh ក៏បានជួបធ្វើការជាមួយប្រធានតុលាការ
កំពូលលោក Peter Darak ជួបសម្ដែងការគួរសមអនុប្រធានរដ្ឋសភា Janos Latorcal
ផងដែរ៕