វៀតណាមនិងហុងគ្រីធ្វើពិពិធកម្មសកម្មភាពជួបប្រាស្រ័យប្រជាជន
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី នាថ្ងៃទី ២៧ មិថុនា ម៉ោងក្នុងតំបន់ នៅទីក្រុង Budapest ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបជាមួយប្រធានសមាគមមិត្តភាព ហុងគ្រី - វៀតណាម Botz László។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមមិត្តភាពហុងគ្រី-វៀតណាម (រូបថត៖ VOV) |
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងជាប្រធានសមាគមមិត្តភាពហុងគ្រី - វៀតណាម Botz László បានចែករំលែកថា វៀតណាម - ហុងគ្រីមានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីដែលមានកម្រាស់ប្រវត្តិជាង ៧០ ឆ្នាំ។ ភាគីទាំងពីរសង្ឃឹមថា សមាគមមិត្តភាពហុងគ្រី - វៀតណាមនឹងមានសកម្មភាពបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការផ្លាស់ប្តូរគណៈប្រតិភូ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ជាពិសេសក្នុងចំណោមយុវជនអំពីទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ និងធ្វើពិពិធកម្មសកម្មភាពជួបប្រាស្រ័យប្រជាជន។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV) |
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើថា សមាគមមិត្តភាពហុងគ្រី - វៀតណាម បន្តរៀបចំសកម្មភាពល្អប្រសើរថែមទៀត ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូត អង្គការ និងសមាគមវៀតណាមប្រចាំនៅហុងគ្រី ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវសកម្មភាពទាំងនៅហុងគ្រី និងវៀតណាម នាពេលខាងមុខ បំពេញតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏បានចាត់ទុកថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរនៅតែមានកម្រិតទាបបើធៀបនឹងទំនាក់ទំនងនយោបាយល្អ និងសក្តានុភាពសហប្រតិបត្តិការ។ សមាគមមិត្តភាពហុងគ្រី-វៀតណាមដើរតួនាទីយ៉ាងសកម្ម តាមរយៈសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីរួមចំណែកជំរុញដំណើរការនោះ៕