វៀតណាមនិងហុងគ្រីប្តេជ្ញាបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យ

វៀតណាមនិងហុងគ្រីប្តេជ្ញាបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យ - ảnh 1
ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី លោក Ader Janos

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក ​Truong Tan Sang ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី លោក Ader Janos និងលោកជំទាវបានចាប់ផ្តើម
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ វិច្ចិកា។ នៅក្នុង
ជំនួបសន្ទនាបន្ទាប់ពីពិធីទទួល នាព្រឹកថ្ងៃទី២៧វិច្ឆិកា  ​ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី លោក Ader Janos ​បានអះអាងថា៖ហុងគ្រីចាត់ទុកវៀតណាមជាដៃគូប្រពៃ
ណីនៅក្នុងតំបន់ ​និងមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ
វៀតណាមលើច្រើនវិស័យ ជូនដំណឹងអំពីការបើកអគ្គកុងស៊ុលហុងគ្រីប្រចាំនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)នាឆ្នាំ ២០១៥ ។ ប្រធានរដ្ឋ​ Truong Tan Sang និង ប្រធានាធិបតី​ Ader Janos បានឯកភាពអំពីការបង្កើន​ការផ្លាស់​ប្តូរពាណិជ្ជ
កម្មទ្វេភាគី កិច្ចសហប្រតិបត្តិការអំពីអប់រំ ​បណ្ដុះ​បណ្ដាល​ អភិវឌ្ឍន៍វិទ្យាសាស្ត្រ 
បច្ចេកវិទ្យា ការពារប្រទេស …លៗ។

          ថ្លែងមតិនៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបចរចារ ប្រធានរដ្ឋវៀតណាម 
លោក Truong Tan Sang បានអោយដឹងថា៖

          “ យើងខ្ញុំឯកភាពបន្តលាតត្រដាងអនុវត្តប្រកបដោយប្រសិ​ទ្ធិភាពនូវ​យន្តការ
គណៈកម្មាធិការអន្តររដ្ឋាភិបាល ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋ​កិច្ចវៀតណាម-ហុង
គ្រី បង្កលក្ខណះងាយស្រួល​សំរាប់អង្គភាព​អាជីវកម្ម​នៃប្រទេសទាំងពីរ។”

          រីឯ ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី លោក Ader Janos បាន​វាយតំលៃខ្ពស់
ចំពោះការអភិវឌ្ឍន៍យ៉ាងសកម្មរបស់វៀតណាម ដោយតួនាទីសំខាន់ៗក្នុងទំនាក់ទំ
នងល្អ​ប្រសើររវាងប្រទេសទាំងពីរ ជាបុព្វហេតុជំរុញ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច 
ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ីអាអគ្នេយ៍ ជាមួយ EU ផងដែរ។

នារសៀលថ្ងៃទី២៧នេះដែរប្រធានរដ្ឋសភាវៀតណាមលោកNguyenSinh Hung បាន
ដំណើរការចរចារចាមួយលោកAnder Janos។ លោកNguyenSinh Hungអះអាងថា៖
វៀតពណាមផ្តោតសំខាន់លើការបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយ
ហុងគ្រី។ថ្នាក់​ដឹកនាំទាំង២រូបមានជំនឿជាក់​ថា៖បណ្តាសកម្មភាពផ្លាស់ប្តូរទំនាក់ទំនង
គណះប្រតិភូនិងបទពិសោជន៍រវាងស្ថាប័នសភានិងក្រុមសមាជិសភានៃវ្របទេស
ទាំង២នឹងរួមចំណែកជំរុញខ្លាំងទំនាក់ទំ​នងទ្វេភាគីថែមទៀត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ