វៀតណាមនិងហុងគ្រីលើកទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយ
(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែកញ្ញា នៅរដ្ឋធានី Budapest ប្រទេស ហុងគ្រី អគ្គលេខា បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបចរចា ជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក Viktor Orban។
ទិដ្ឋភាពនៃជំនួបចរចា (រូបថត៖ TTXVN) |
អគ្គលេខាលោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ច កាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយហុងគ្រី ហើយចាត់ទុក ហុងគ្រីជាដៃគូសំខាន់ជួរមុខ នៅតំបន់អឺរ៉ុបមជ្ឈឹមបូព៌ា។
នាយករដ្ឋមន្រ្តីលោក Viktor Orban បានអះអាងថា មុននេះ ឥឡូវនេះ និង ក្រោយៗនេះ ហុងគ្រីជានិច្ចកាលគាំទ្រវៀតណាម និងចាត់ទុកវៀតណាម ជាដៃគូ សំខាន់ជួរមុខរបស់ហុងគ្រីនៅតំបន់អាស៊ីអាគ្នេយ៍។ លោកនាយករដ្ឋមន្រ្តីបាន សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាលោក Nguyen Phu Trong ជាព្រឹត្តិការណ៍សំខាន់មួយ ជាសញ្ញាសម្គាល់ថ្មីមួយក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរ។
អគ្គលេខាលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីលោក Viktor Orban បានឯកភាពគ្នា លើកទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងភាពជាដៃគូ គ្រប់ជ្រុងជ្រោយ។ តាមនោះ ភាគីទាំងពីរនឹងរក្សាការជួបសវនាការនិងការជួបប្រា ស្រ័យជាប្រចាំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បង្កើនការពិគ្រោះយោបល់ នយោបាយ កិច្ចសន្ទនាយុទ្ធសាស្ត្រគ្រប់កាណាល់រួមមានបក្ស រដ្ឋាភិបាល រដ្ឋសភា ក្រសួង ស្ថាប័ន និងមូលដ្ឋាន។ ភាគីទាំងពីរប្ដេជ្ញាសហការគ្នាដើម្បីជំរុញ កិច្ចសហប្រតិបតិ្តការប្រកប ដោយប្រសិទ្ធភាពឲ្យបានពេញលេញ ពិសេសគឺលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ អប់រំបណ្ដុះបណ្ដាល វិទ្យា សាស្ត្របច្ចេកវិទ្យា បរិស្ថាន សុខាភិបាល វប្បធម៌ កីឡានិងទេសចរណ៍ ជា ដើម។ នាយករដ្ឋមន្រ្តីលោក Viktor Orban វាយតំលៃខ្ពស់ចំពោះឋានៈនិងការរួមវិភាគទានរបស់ សហគមន៍ជនវៀតណាមនៅហុងគ្រី ព្រមទាំងអះអាងថា រដ្ឋាភិបាល ហុងគ្រីនឹងបន្តបង្កភាពងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅហុងគ្រី។
ភាគីទាំងពីរបានឯកភាពគ្នាលើការបង្កើនការពិគ្រោះយោបល់ស្ដីពីបញ្ហានានានៅតំបន់និងលើពិភពលោកដែលមានការយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជា បង្កើនកិច្ចសហប្រតិបតិ្តការនៅវេទិកានិងអង្គការពហុភាគីនានាផងដែរ។
ក្រោយពីជំនួបចរចា អគ្គលេខាលោក Nguyen Phu Trong និងនាយក រដ្ឋមន្រ្តីលោក Viktor Orban បានអញ្ជើញធ្វើជាសហប្រធានសន្និសីទកាសែតរួម ចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង ជ្រោយវៀតណាម ហុងគ្រី និងធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារ សំខាន់ៗមួយចំនួន៕