វៀតណាមនិងហូល្លង់បង្កើនទំនាក់ទំនងសហប្រតិបតិ្តការ

វៀតណាមនិងហូល្លង់បង្កើនទំនាក់ទំនងសហប្រតិបតិ្តការ - ảnh 1
អនុប្រធានរដ្ឋ សភាវៀតណាមលោក Uong Chu Luu ទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ចកម្មក្រៅប្រទេសនិងសហប្រតិបតិ្ត ការអភិវឌ្ឍន៍
នៃរដ្ឋសភាជាន់ទាបហូល្លង់ ដឹកនាំដោយលោក​ Raymond De Roon (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី១៩ សីហា នៅទីស្ដីការរដ្ឋសភា អនុប្រធានរដ្ឋសភាវៀត
ណាមលោក Uong Chu Luu បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃគណៈ
កម្មាធិការពាណិជ្ចកម្មក្រៅប្រទេសនិងសហប្រតិបតិ្តការអភិវឌ្ឍន៍នៃរដ្ឋសភាជាន់ទាប
ហូល្លង់ ដឹកនាំដោយលោក​Raymond​​ De Roon  ប្រធានគណៈកម្មាធិការ ដែលកំពុង
មានដំណើរទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោក Uong Chu Luu បានអះអាង
ថា វៀតណាមយកចិត្តទុកដាក់និងមានការផ្ដួចផ្ដើមគំនិតបង្កើនទំនាក់ទំនងមិត្តភាព
សហប្រតិបតិ្តការជាមួយហូល្លង់លើគ្រប់វិស័យ។លោក Uong Chu Luu បានស្នើរឲ្យ
ភាគីទាំង២ បន្តរក្សាការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបតិ្ត
ការ ការគាំទ្រគ្នាទៅវិញទៅមកនៅវេទិការពហុភាគី និងអន្តរជាតិនានា។ភាគីទាំង២
បន្តជំរុញកិច្ចសហប្រតិបតិ្តការលើបណ្ដាវិស័យ ដែលវៀតណាមមានតម្រូវការនិង
ហូល្លង់មានឧត្តមភាពដូចជា បម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងប្រភពទឹក
កសិកម្ម ថាមពល ជាដើម។រីឯខ្លួនវិញ លោក Raymond De Roon​ មានគោលបំណង
ថា ភាគីទាំង២នឹងមានជំនួបសន្ទនាយ៉ាងសកម្ម រួមចំណែកបង្កើនការយល់ដឹង និង
រិតបន្តឹងទំនាក់ទំនងសហប្រតិបតិ្តការថែមទៀត។
មុននោះ គណៈប្រតិភូនៃគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាវៀតណាម ដឹក
នាំដោយលោកប្រធាន Nguyen Van Giau បានមានជំនួបធ្វើការជាមួយគណៈប្រតិភូនៃ
គណៈកម្មាធិការពាណិជ្ចកម្មក្រៅប្រទេសនិងសហប្រតិបតិ្តការអភិវឌ្ឍន៍ហូល្លង់។នៅ
ទីនេះ ភាគីទាំង២ បានផ្លាស់ប្ដូរមតិស្ដីពីកំណែទម្រង់បែបបទរដ្ឋបាល គយ សំដៅ
ជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ចកម្មនិងបណ្ដាបញ្ហាសេដ្ឋកិច្ចសង្គមដែលភាគីទាំង
២រួមយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ