វៀតណាមនិងហ្វាំងឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

(VOVWORLD) -  នាថ្ងៃទី ២២ ធ្នូ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោក Pekka Haavisto។

វៀតណាមនិងហ្វាំងឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 1 រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក Pekka Haavisto

ភាគីទាំងពីរ បានផ្លាស់ប្តូរលើវិធានការណ៍ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋ កិច្ច ពាណិជ្ជកម្មនិងវិនិយោគ រវាងប្រ ទេសទាំងពីរ ក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម -សហភាពអឺរ៉ុបទើបនឹងចូលជាធរមាន ក៏ដូចជាពង្រឹងថែមទៀតរាល់កិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពល ដូចជា ការអប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបរិស្ថាន ជាដើម។

រដ្ឋមន្ត្រី Pekka Haavisto បានអបអរសាទរចំពោះវៀតណាម ដែលទទួលបានជោគជ័យនូវតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០ ក៏ដូចជា វាយតម្លៃខ្ពស់ចំពោះតួនាទីនិងការខំប្រឹងប្រែងរបស់វៀតណាមក្នុងឋានៈជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ ឯឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh បានស្នើហ្វាំងឡង់ បន្តការគាំទ្រនិងចែករំលែកជាមួយវៀតណាម នូវបញ្ហាដែលមានការយកចិត្តទុកដាក់ទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិនិងវេទិកាពហុភាគីដទៃទៀត ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនធ្វើជាស្ពានដែលអាចទុកចិត្តបានរវាងអាស៊ាននិងសហភាពអឺរ៉ុប (EU)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ