វៀតណាមនិងហូឡង់សហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពអ.ស.ប
|
អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម លោក Nguyen Chi Vinh បានអញ្ជើញទទួលជួបជាមួយក្រុមការងារនៃក្រសួងការពារជាតិហូឡង់ ដឹកនាំដោយលោកស្រី Nienke Trooster ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម |
(VOVworld)-នារសៀលថ្ងៃទី១៤មិនានៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសវៀតណាម លោក Nguyen Chi Vinh បានអញ្ជើញទទួលជួបជាមួយក្រុមការ
ងារនៃក្រសួងការពារជាតិហូឡង់ ដឹកនាំដោយលោកស្រី Nienke Trooster ឯក អគ្គរដ្ឋ
ទូតហូឡង់ប្រចាំនៅវៀតណាម។ នៅទីនេះ លោក Nguyen Chi Vinh បានឲ្យ ដឹងថា
ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរបានបញ្ជាណែនាំឲ្យអង្គភាពនានា
ជម្រុញខ្លាំងរាល់សកម្មភាពជាក់ស្តែង ក្នុងនោះមានសកម្មភាពរក្សាសន្តិភាពអង្គការ
សហប្រជាជាតិនិងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។
រីឯខ្លួនវិញ លោកស្រី Nienke Trooster មានបំណងជម្រុញទំនាក់ទំនងទ្វេភាគី
ក្នុងនោះមានកិច្ចសហប្រតិបត្តិការអំពីការរក្សាសន្តិភាពអង្គការសហប្រជាជាតិរវាង
កងទ័ពនៃប្រទេសទាំងពីរផងដែរ៕