វៀតណាមនិងឡាតវីឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) -បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅឡាតវី នាថ្ងៃ២០តុលា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ ជួបសម្តែងការគួរសមប្រធានរដ្ឋសភាឡាតវី  Inara Munierce ជួបធ្វើការជាមួយរដ្ឋមន្ត្រីការ ទូតឡាតវី Edgar Rinkievics និងទៅទស្សនាក្រុមហ៊ុន Madara ផងដែរ។
វៀតណាមនិងឡាតវីឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1វៀតណាមនិងឡាតវីឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ 

អញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភាឡាតវី Inara Munierce លោកស្រី Dang Thi Ngoc Thinh បានអះអាងនូវគោល បំណង ជម្រុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យជាមួយឡាតវី ក្នុងនោះមានកិច្ចសហប្រតិបត្តិ ការរវាងរដ្ឋសភាទាំងពីរ។ អញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រីការទូតឡាតវី Edgar Rinkievics លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យមានការរួម សហការអនុវត្តរាល់វិធានការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេក វិទ្យាជាដើម។ រីឯរដ្ឋមន្ត្រីការទូតឡាតវី Edgar Rinkievics មានបំណងថា ឡាត វីនឹងជាប្រទេស EU ដំបូងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-សហភាពអឺរ៉ុប (EVFTA) និងចាត់ទុកនេះជាកត្តាសំខាន់ រួមចំណែក ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយ EU និងយាយរួម ក៏ដូចជាជាមួយឡាតវីនិយាយដោយឡែកផងដែរ។ ក្នុងឱកាសនេះ អនុប្រធាន រដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនាក្រុមហ៊ុនMadara  ជាក្រុមហ៊ុននាំចេញ គ្រឿងសំអាងសរីរាង្គជួរមុខរបស់ឡាតវី៕

ាល់កិច្ចសហប្រតិបត្តិការ ដាក់ចេញនូវដំណោះ ស្រាយជាក់ស្តែង សំដៅដោះស្រាយការលំបាក សាកល្បង ឆ្ពោះទៅគោល ដៅស្ថិរភាពប្រព័ន្ធនយោបាយ អភិវឌ្ឍន៍និរន្តរភាពនិងរាយការន៍ជូនសន្និសីទ កំពូល APEC 2017 នឹងប្រារព្ធនាខែវិច្ឆិកាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ