វៀតណាមនិងឡាវកសាងខ្សែព្រំដែនសន្តិភាពស្ថិរភាពនិងសហប្រតិបត្តិការ
|
វៀតណាមនិងឡាវកសាងខ្សែព្រំដែនសន្តិភាពស្ថិរភាពនិងសហប្រតិបត្តិការ |
(VOVworld)- កិច្ចប្រជុំលើកទី២៥ នៃគណៈប្រតិភូព្រំដែនវៀតណាម-ឡាវបាន
ប្រព្រឹត្តទៅនាថ្ងៃទី២០មិថុនានៅទីក្រុង Da Nang។ នៅក្នុងកិច្ចប្រជុំនេះ ភាគី
ទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខ កិច្ចការគ្រប់គ្រងព្រំដែនរវាងប្រទេស
ទាំងពីរគឺប្រមូលផ្តុំលើការងារជម្រុញនិងគ្រប់គ្រងព្រំដែន ដោយផ្អែកតាមឯកសារ
គតិយុត្ត ដែលបានចូលជាធរមានព្រមទាំងសម្រេចយ៉ាងចាប់ៗនូវបែបបទគតិ
យុត្តិផ្ទៃក្នុងដើម្បីឯកគតិយុត្តថ្មីមានសុពលភាពក្នុងពេលឆាប់ៗ។ ភាគីទាំងពីរក៏
បានឯក ភាព បង្កើនរាល់វិធានការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម
វប្បធម៌ និងបញ្ហាទាក់ទិនមួយចំនួនទៀត។ កិច្ចប្រជុំលើកទី២៦ នៃគណៈប្រតិភូ
ព្រំដែនវៀត ណាម-ឡាវនឹងបានរៀបចំឡើងនៅប្រទេសឡាវ ហើយពេលវេលា
ជាក់ស្តែងនឹង បានព្រមព្រៀងតាមផ្លូវការទូត៕