វៀតណាមនិងឡាវគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី

(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនៅវៀតណាម។

វៀតណាមនិងឡាវគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បានឯកភាពថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ក៏ដូចជារៀបចំខ្លឹមសារសម្រាប់សម័យប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការចម្រុះរដ្ឋាភិបាលវៀតណាម-ឡាវនាពេលខាងមុខ;  បន្តសហការយ៉ាងជិតស្និទ្ធក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩; ពង្រឹងសន្តិសុខ-កិច្ចសហប្រតិបត្តិការការពារជាតិ; ជំរុញនិងលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីសក្តិសមនឹងទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ រួមគ្នារៀបចំសកម្មភាពល្អ ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (៥ កញ្ញា ១៩៦២ - ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវ (១៨ កក្កដា ១៩៧៧ - ១៨ កក្កដា ២០២២) ក្នុងឆ្នាំ ២០២២ ខាងមុខ។

ភាគីទាំងពីរបានឯកភាពគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសលើបញ្ហាទាក់ទងនឹងសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ព្រមទាំងសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងនោះមានបញ្ហាអភិបាលកិច្ច ការគ្រប់គ្រង ការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃធនធានទឹកនៃទន្លេមេគង្គ និងបញ្ហាសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ