វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ
(VOVWORLD) - នាថ្ងៃទី ៣០ តុលា នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ គណៈប្រតិភូតុលាការប្រជាជនកំពូលវៀតណាមដឹកនាំដោយចៅក្រមរងតុលាការកំពូលប្រជាជន លោកស្រី Nguyen Thuy Hien បានជួបចរចារជាមួយតុលាការប្រជាជនកំពូលឡាវដឹកនាំដោយចៅក្រមរង លោក Khampha Sengdara។
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ |
(VOVworld) - នាថ្ងៃទី ៣០ តុលា នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ គណៈប្រតិភូតុលាការប្រជាជនកំពូលវៀតណាមដឹកនាំដោយចៅក្រមរងតុលាការកំពូលប្រជាជន លោកស្រី Nguyen Thuy Hien បានជួបចរចារជាមួយតុលាការប្រជាជនកំពូលឡាវដឹកនាំដោយចៅក្រមរង លោក Khampha Sengdara។ ភាគីទាំងពីរបានឯកភាពថា៖ នឹងសហការជាមួយតុលាការកំពូលកម្ពុជាដើម្បីកសាងប្រធានបទនិងខ្លឹមសារសំរាប់ការរៀបចំសន្និសីទតុលាការបណ្ដាខេត្តព្រំដែនវៀតណាមឡាវនិងកម្ពុជាលើកទី ៥ ឆ្នាំ ២០១៨ នៅកម្ពុជា។ តាមផែនការ គណៈប្រតិភូវៀតណាម នឹងជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡាវ ប្រធានស្ថាប័នមហាអយ្យការឡាវនិងចៅក្រមតុលាការកំពូលឡាវ៕