វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មាន
|
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មាន |
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី
២១កញ្ញានោះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយដឹកនាំដោយរដ្ឋមន្ត្រីលោក Truong
Minh Tuan បានជួបពិភាគ្សាការងារជាមួយក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍
ឡាវ ដឹកនាំដោយរដ្ឋមន្ត្រី លោក Thansamay Kommasith ។នៅក្នុងជំនួបនាព្រឹក
ថ្ងៃទី១៩កញ្ញានៅរដ្ឋធានីវៀងច័ន្ទ ភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការ
ជាមួយស្ថាប័នគ្រប់គ្រងរដ្ឋស្តីពីព័ត៌មាននិងផ្សព្វផ្សាយ ក្នុងនោះផ្តោតសំខាន់លើ
សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកបទពិសោធន៍និងកសាងគោលនយោ
បាយគ្រប់គ្រង សំដៅលើកកំពស់ការយល់ដឹង មនសិការ រួមចំណែកបង្កើតគ្រឹះ
ស្ថាននិងបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរបស់
អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរលើវិស័យពោលខាងលើ។
ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើអនុស្សារណសហ
ប្រតិបត្តិការរវាងក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមជាមួយក្រសួងប្រៃសណីយ៍
និង ទូរគមនាគមន៍ឡាវផងដែរ៕