វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
|
លោក Somsavad Lengsavat និងលោក Nguyen Chi Dung (TTXVN) |
(VOV)_នារសៀលថ្ងៃទី២៦ ឧសភា នៅទីក្រុងវៀងច័ន្ទ (ឡាវ) ឧបនាយករដ្ឋមន្ត្រីឡាវ និងជាប្រធានអនុគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម លោក Somsavad Lengsavat បានទទួលជួបសន្ទនាជាមួយលោក Nguyen Chi Dung អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម និងជាប្រធានអនុគណៈកម្មា ធិការសហប្រតិបត្តិការ វៀតណាម-ឡាវ។ នៅទីនេះ លោក Nguyen Chi Dung បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់និងការបង្កលក្ខណះងាយស្រួល
របស់រដ្ឋាភិបាលឡាវ ដើម្បីអង្គភាពអាជីវកម្មវៀតណាមអនុវត្តគំរោងការណ៍ផ្សេងៗនៅឡាវប្រកបដោយប្រសិទ្ធិភាពពី១ថ្ងៃទៅ១ថ្ងៃ។ រហូតមកដល់ពេលនេះប្រទេសទាំងពីរបានសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា៖ នយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម …។ល។ ឧបនាយករដ្ឋមន្ត្រីឡាវមានគោល
បំណងថា៖ភាគីទាងពីរនឹងបន្តដោះស្រាយការលំបាកលំបិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ អភិវឌ្ឍន៍ រួមចំណែកពូនជ្រុំអោយទំនាក់ទំនងពិសេសឡាវ
-វៀតណាម។ នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីឡាវ និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Thongloun Sisoulith ក៏ទទួលជួបសន្ទនាជាមួយ លោក
Nguyen Chi Dung ផងដែរ៕