វៀតណាមនិងឡាវផ្លាស់ប្តូរបទពិសោធន៍អំពីវិស័យសេដ្ឋកិច្ចនិងទស្សនវិស័យដល់ឆ្នាំ២០៣០

វៀតណាមនិងឡាវផ្លាស់ប្តូរបទពិសោធន៍អំពីវិស័យសេដ្ឋកិច្ចនិងទស្សនវិស័យដល់ឆ្នាំ២០៣០ - ảnh 1
វៀតណាមនិងឡាវផ្លាស់ប្តូរបទពិសោធន៍អំពីវិស័យសេដ្ឋកិច្ចនិងទស្សនវិស័យដល់ឆ្នាំ២០៣០ (TTXVN)

          (VOV)_នាថ្ងៃទី២៤ កញ្ញា នៅទីក្រុងវៀងច័ន្ទ ឡាវ លោក Vuong Dinh Hue ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតនាម និងលោក Bousone Boupphavanh ប្រធានគណៈកម្មាធិការស្រាវជ្រាវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច​ឡាវ ​បានធ្វើជាស
ហ អធិបតីភាពសិក្ខាសាលា ស្ដីពីសភាពការណ៍សេដ្ឋកិច្ច ​លើសកលលោកនិងនៅ
ក្នុងតំបន់ ​ស្ថានភាពសេដ្ឋកិច្ចវៀតណាម ទស្សនវិស័យដល់ឆ្នាំ ២០៣០ និងតួនាទី
 មុខងារភារកិច្ច​របស់គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម។ នៅសិក្ខាសាលានេះ​ លោក
 Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ ជាខឿន​សេដ្ឋកិច្ច​១ ​មានការផ្សាភ្ជាប់ស្អិតរមួត
ជាមួយខឿន សេដ្ឋកិច្ចឡាវ នាពេលកន្លងទៅខឿនសេដ្ឋកិច្ចវៀតណាមបានមាន
ការប្រែប្រូល​សកម្មជាច្រើន រក្សារបានកំណើនសមស្រប ។ លោក Vuong Dinh Hue ក៏បានវិភាគច្បាស់នូវមូលហេតុ ដែលបាននាំមកលទ្ធផលទាំងនេះ និង​សង្កត់ធ្ងន់
ទៅលើ ចំណេះដឹងចំពោះការផ្លាស់ប្តូថ្មីរូបសណ្ឋានកំណើន រៀបចំរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញ លើកកំពស់គុណភាពកំណើន អភិវឌ្ឍន៍លឿនតាមទិសសង្គម
និយមចីរភាព។ លោក Vuong Dinh Hue នៅលើកច្បាស់នូវតួនាទី ភារកិច្ច​របស់ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ពន្យល់ច្បាស់អំពីសារសំខាន់របស់ស្ថាប័ននេះ
 ក្នុងការងារសេនាធិការសំរាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំពោះបញ្ហាសេដ្ឋកិច្ច សង្គម
សំខាន់ៗរបស់ប្រទេសជាតិ។ លោក Bousone Boupphavanh សង្កត់ធ្ងន់​ថា៖ ​ឡាវ-វៀតណាមមានទំនាក់ទំនងពិសេស បណ្ដាបទពិសោធន៍របស់វៀតណាម ​ក្នុង ការងារកសាងខឿនសេដ្ឋកិច្ច នាំមកនូវផលប្រយោជន៍ជាក់ស្ដែងចំពោះឡាវ ពិ
សេសគឺក្នុងកាលះទេសះ ឡាវកំពុងខំប្រឹងប្រែងសម្រេចសេចក្ដីសម្រេចចិត្តនៃ
មហាសន្និបាត លើកទី៩ និងឆ្ពោះទៅការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន
 នាឆ្នាំ ២០១៥ ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ