វៀតណាមនិងឡាវរឹតបន្តឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី

(VOVWORLD) - ទទួលតាមការអញ្ជើញរបស់ឧត្តមសេនី យ៍ឯក Vilay Lakhamvong អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិនិងជាប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជន វៀតណាម គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជន វៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក លោក Luong Cuong លេខាមជ្ឈឹមបក្សនិងជាប្រធានអគ្គស្នងការ នយោ បាយកងទ័ពប្រជាជនវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវ ការនៅប្រទេសឡាវ។
វៀតណាមនិងឡាវរឹតបន្តឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី - ảnh 1ទិដ្ឋភាពនៃជំនួបរវាងឧត្តមសេនីយ៍ឯក លោក Luong Cuong ជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit 

នារសៀលថ្ងៃទី១៨ខែកញ្ញា នៅរដ្ឋធានីវៀងច័ន្ទ ឧត្តមសេនីយ៍ឯក លោក Luong Cuong អញ្ជើញជួបសម្តែងការគួរសមចំពោះអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit។

អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានលើកឡើងថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងចំណងមិត្តភាព ជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាង ប្រទេសទាំងពីរជាពិសេសជម្រុញទំនាក់ទំនងការពារជាតិជាទូទៅនិងកិច្ចសហប្រតិបត្តិការ រវាងអគ្គស្នងការនយោបាយ នៃកងទ័ពរវាងប្រទេសទាំងពីរ។  

រីឯខ្លួនវិញ ឧត្តមសេនីយ៍ឯកលោក  Luong Cuong បានផ្ញើសេចក្តីសាកសួរ សុខទុក្ខរបស់អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានរដ្ឋលោក Tran Dai Quang ចំពោះអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith ផងដែរ។ លោកឧត្តមសេនីយ៍ឯក Luong Cuong បានអះអាងថា អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម នឹងបន្តរឹតបន្តឹងកិច្ចសហការយ៉ាងជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាពជាមួយនាយកដ្ឋាននយោបាយ នៃកងទ័ពប្រជាជន ឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ