វៀតណាមនិងអង្គការសហប្រជាជាតិចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពដំណាក់កាល ២០២២-២០២៦
(VOVWORLD) - CF គឺជាឯកសារយុទ្ធសាស្ត្រសំខាន់ដែលណែនាំនិងតម្រង់ទិសកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាមនិងអង្គការ
សហប្រជាជាតិ ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
ទិដ្ឋភាពនៅពិធីចុះហត្ថលេខា។ (រូបថត៖ baochinhphu.vn) |
នារសៀលថ្ងៃទី ១១ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (CF) ដំណាក់កាល ២០២២-២០២៦ រវាងរដ្ឋាភិបាល
វៀតណាម និងទីភ្នាក់ងារអចិន្រ្តៃយ៍និងមិនអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិប្រចាំនៅ
វៀតណាម។ CF គឺជាឯកសារយុទ្ធសាស្ត្រសំខាន់ដែលណែនាំនិងតម្រង់ទិសកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាមនិងអង្គការសហប្រជាជាតិ ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរក
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ក្របខណ្ឌយុទ្ធសាស្រ្តផ្តោតលើវិស័យអភិវឌ្ឍន៍សំខាន់ៗចំនួនបួននោះគឺ៖ ការអភិវឌ្ឍសង្គមប្រកបដោយបរិយាប័ន្ន; ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិ និងបរិស្ថាននិរន្តរភាព; ការចែករំលែកវិបុលភាព; អភិបាលកិច្ចនិងការទទួលបានយុត្តិធម៌។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖
“រួមជាមួយដៃគូអភិវឌ្ឍន៍ អង្គការសហប្រជាជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ
វៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ ធ្វើសមាហរណកម្ម និងចូលរួមយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍរួមរបស់ពិភពលោក តាមរយៈការផ្តល់ប្រឹក្សា ជួយគាំទ្រគោលនយោបាយសម្រាប់រដ្ឋាភិបាល
វៀតណាម; ចែករំលែកបទពិសោធន៍របស់វៀតណាមជាមួយប្រទេសកំពុងអភិវឌ្ឍន៍; ណែនាំបទពិសោធន៍ជំនាញ ដើម្បីធានាការឆ្ពោះទៅរកសេដ្ឋកិច្ចរីកចម្រើនបៃតង ប្រកបដោយនិរន្តរភាព តុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម”។
រីឯខ្លួនវិញ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា គោលការណ៍មិនទុកនរណាម្នាក់នៅពីក្រោយ ត្រូវបានបង្ហាញតាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដែលជាការសន្យាជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិនៅវៀតណាម។ អ្នកសម្របសម្រួល Pauline Tamesis បានបញ្ជាក់សារជាថ្មីនូវការសន្យារបស់អង្គការសហប្រជាជាតិក្នុងការ
កសាងទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាលវៀតណាម និងអង្គការសហប្រជាជាតិ ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕